13/11/2017 09:49 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិជូនប្រធានាធិបតីសហរដ្ឋអាមេរិក


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិ
ជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ​ជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអាមេរិក លោក Donald Trump។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយប្រធានាធិបតី លោក Donald Trumpផងដែរ។

មុននោះ នាយប់ថ្ងៃទី១១វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជាអធិបតី ពិធីជប់លៀងស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Donal Trump និងគណៈប្រតិភូជាន់ខ្ពស់អាមេរិក។

អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Dai Quang បានជូនពរឲ្យលោក Trump នឹងបំពេញទស្សនកិច្ចនៅ​វៀត​ណាម​ប្រកបដោយជោគជ័យ។ លោកប្រធានរដ្ឋវៀតណាមជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាមរបស់លោក Trump បានគូសសញ្ញាសំខាន់នូវប្រវត្តិសាស្ត្រយ៉ាងល្អប្រសើបំផុតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំង​បើក​ចេញអនាគតយ៉ាងល្អប្រសើរវាងប្រ ទេសទាំងពីរ។ លោក Tran Dai Quang ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹង​រួមចំណែកសំខាន់ទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

រីឯខ្លួនវិញ លោក Donald Trump បានសម្តែងក្តីសោមនាស្សន៍រីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅ​វៀត​ណាម​ចំទៅនឹងពេលវេលាដែល ទំនាក់ទំនងដៃគូលើគ្រប់វិស័យអាមេរិក វៀតណាម កំពុងមានការអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា។ ក្នុងឱកាសនេះ លោកក៏បានចែករំលែកចំពោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះ Damrey បណ្តាលមកលើប្រជាជន បណ្តាខេត្តភាគកណ្តាលតំបន់ Tay Nguyen វៀតណាម ព្រមទាំងជឿជាក់ ថា ប្រជាជន​វៀត​ណាមនឹងជំនះពុះពារលើផលវិបាកទាំងអស់នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ