20/03/2017 10:18 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួប​លើកទី​៥០​នៃទិ​វាប្រពៃណី​កង​ទ័ព​ពិសេស​


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៥០ នៃទិវាប្រពៃណីកង​ទ័ពពិសេស ដែល​ប្រព្រឹត្ត​ទៅនា​ព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយ លោក​ប្រធាន​រដ្ឋ​ Tran Dai Quang បាន​ស្នើឲ្យផ្នែក​កងទ័ព​ពិសេស គប្បី​ម្ចាស់​ការ​ក្តាប់​ជាប់ ធ្វើ​ការ​វិភាគ​វាយ​តម្លៃ និង​ព្យាករណ៍​ត្រឹម​ត្រូវ​នូវ​សភាពការណ៍​ជាក់​ស្តែង​សំដៅ​ម្ចាស់​ការ​ផ្តល់​មតិ ជាមួយបក្ស រដ្ឋ បក្សទ័ពមជ្ឈឹម​និង​ក្រសួង​ការពារ​ប្រទេស​នូ​​វគោលន​យោបាយ និង​ដំណោះ​ស្រាយ​សមស្រប។​លោក​​ប្រធាន​រដ្ឋ​បាន​លើក​ច្បាស់​ថា នាពេល​ខាង​មុខ​ផ្នែក​​ទ័ពពិសេស គប្បី​កសាង​នូវ​ខ្លឹម​សារ កម្ម​វិធី​ហ្វឹក​ហាត់​ឲ្យស្រប​​ទៅ នឹង​និន្នា​ការ​អភិវឌ្ឍន៍។ ​ក្នុង​ឱកាស​នេះដែរ ប្រធាន​រដ្ឋ​លោក Tran Dai Quang បាន​អញ្ជើញ​ប្រគល់​គ្រឿង​​ឥស្សរិយ​យស​យុទ្ធជ័យ​ថ្នាក់ទី១ សម្រាប់​ផ្នែកកង​ទ័ពពិសេស​ដែល​ ទទួល​​បាន​ស្នាដៃឆ្នើម​ក្នុង​ការកសាង​កង​ទ័ព​ ពង្រឹងវិស័យការពារប្រទេសរួមចំណែក​ចូល​​ក្នុង បុព្វហេតុ​កសាង​លិទ្ធិ​សង្គម​និយម និងការពារមាតុប្រទេស៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ