25/01/2017 09:32 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសឹង្ហបុរីមក សម្តែងការគួរសម


ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោកស្រី Catherine Wong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅវៀតណាមមកជួបសម្តែងការគួរសម

នាពេលរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ​ប្រធាន​រដ្ឋ​វៀត​​ណាម លោក Tran Dai Quang បាន​អញ្ជើញ​ទទួល​​ជួបជាមួយ​លោកស្រី Catherine Wong ឯក​អគ្គរដ្ឋទូត​សឹង្ហបុរី ប្រចាំ​នៅវៀត​ណាម មកជួប​សម្តែង​ការ​គួ​រ​​សម​។ នៅ​ក្នុង​ជំនួប​នេះ លោក Tran Dai Quang បាន​គូសបញ្ជាក់​ថា​វៀត​ណាម​ជានិច្ច​កាល​យក​ចិត្តទុក​ដាក់​​អភិវឌ្ឍន៍​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធសាស្ត្រ ជាមួយ​សឹង្ហបុរី។ ​លោក​ស្នើ​ថា នាពេល​ខាង​មុខ​លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត នឹ​ង​រួមស​ហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ចនានា របស់វៀត​ណាម​ជម្រុញកិច្ច​សហ​​ប្រតិបត្តិ​កា​រ​​ទ្វេភាគី ព្រម​​ទាំង​អំពាវនាវ​ឲ្យ វិនិយោគិន​សឹង្ហបុរី​បង្កើន​ការវិនិយោគ​នៅ​វៀត​ណាម​។ ប្រធាន​រដ្ឋ ​លោក Tran Dai Quang បានជឿជាក់​ថា ក្នុង​នាម​ជាតំណាង​ខ្ពស់​បំផុត​របស់​សឹង្ហ​បុរី នៅវៀតណាម លោកស្រី​ឯកអគ្គរដ្ឋទូត នឹង​រួម​​ចំណែក​សកម្ម​ចូលក្នុង​ការ​បង្កើន​ទំនាក់​ទំនងដៃគូ​យុទ្ធសាស្ត្រទ្វេភាគី​ផង​ដែរ៕​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ