24/05/2016 09:38 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតីលោក Barack Obama

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៦ នៅទីក្រុង​ហាណូយ បន្ទាប់ពីពិធីទទួល​យ៉ាង ឱឡារិក​ប្រធានាធិបតី​អាមេរិ​ក​លោក Barack Obama នោះ​ប្រធានរដ្ឋ​វៀតណាម ​លោក Tran Dai Quang បាន​អញ្ជើញ​ជួប​ចរចា​ជាមួយ​លោក Obama ។ ក្រោយមក​ថ្នាក់ ដឹកនាំ​ទាំងពីរ​រូបបាន​អញ្ជើញ​ជាអធិបតី​សន្និសីទ​កាសែត​ដោយ​មាន​ការ​ចូល​រួម របស់​អ្នកកាសែតជាតិនិ​ងអន្តរជាតិរាប់រយនាក់។


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីអាមេរិក
លោក Barack Obama អញ្ជើញជាអធិបតីសន្និសីទកាសែតរួម

ថ្លែងមតិក្នុងសន្និសីទកាសែត លោក Tran Dai Quang បានឲ្យដឹង​ថា ក្នុង ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​លើកនេះ​របស់​ លោកObama ភាគីទាំងពីរបានចេញ សេចក្តី​ថ្លែងការណ៍​រួមដោយ​ឯកភាព​គ្នាបង្កើន​ទំនាក់​ទំនង​ដៃគូលើ​គ្រប់​វិស័យ តាមទិសជាក់ស្តែងប្រកប​ដោយ​ប្រសិទ្ធិភាព។ លោកTran Dai Quang មានប្រ​សាសន៍​ថា៖ “ភាគីទាំងពីរបានចែករំលែកគ្នានូវបញ្ហា លើគ្រប់វិស័យទាំងទ្វេភាគីនិង​ពហុភាគី។ ភាគី​ទាំងពីរ​បាន​ចែករំលែក​កាន់​តែច្រើន នូវផលប្រយោជន៍ និងការយកចិត្តទុក​ដាក់ដូច​គ្នា ពីសេសគឺការរក្សា​សន្តិភាព កិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅ​ក្នុងតំបន់។ រាល់ការ​បោះជំះ​ហាន​ដែលភាគី​ ទាំងពីរ​ទទួល​បាន​គឺចាប់​ប្រភព​ពីការ ដែលភាគីទាំងពីរចែក​រំលែកនិង ប្រតិបត្តិយ៉ាងត្រឹមត្រូវរាល់ការសន្យាគោរព ឯក​ភាព អធិបតេយ្យ​ភាព យន្តការនយោបាយ និងផលប្រយោជន៍របស់គ្នា​ទៅ​វិញ​ទៅ​មក​។ ដំណើរ​ទស្សន​កិច្ច​លើក​នេះរ​បស់​ប្រធានាធិបតី​ Barack Obama នឹង​បង្កើត​កម្លាំង​ចលករ​ថ្មីសម្រាប់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​វៀត​ណាម​ ជាមួយ​អាមេរិក​ពេលខាងមុខ ព្រមទាំងរួមចំណែកសកម្មចូលក្នុង​ការរក្សាសន្តិភាព ស្ថិរភាពនិង កិច្ចសហប្រតិបត្តិ​ការ​អភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងលើពិភពលោក”។

​ប្រធានានាធិបតីអាមេរិក លោក Barack Obama បានឲ្យដឹង​ថា អាទិភាព​ខ្ពស់ បំផុត​នាបច្ចុប្បន្ន​របស់​អាមេរិក​គឺដើរតួនាទី​ធំជាង និងយូអង្វែងក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ក្នុងនោះមានទំនាក់ទំនងដៃគូជាមួយ​វៀតណាម។ ដំណើរ​ទស្សន​កិច្ច លើកនេះបានឯកភាពនូវ​ដំណោះស្រាយ​បង្កើន កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ​ជាពិសេស គឺកិច្ច​ព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) សំដៅ​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ធ្វើ​សមាហរ​ណកម្ម​ឲ្យស៊ីជម្រៅថែម​ទៀត ជាមួយសកល​លោក នាំមកផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ លោក​ប្រធានាធិបតី​អា​មេរិកបាន​អះអាងថា អាមេរិកលប់ចោលទាំងស្រុងបទហាមឃាត់អាវុធ​ចំពោះ​វៀត​ណាម៖

“អាមេរិក​លប់ចោលទាំងស្រុងបទហាមឃាត់អាវុធចំពោះវៀតណាម។ ប្រការនេះ​គឺធានា​ឲ្យវៀត​ណាម ទាក់ទង​ផ្ទាល់​នឹងឧបករណ៍ការពារ​ចំបាច់។ ម្យ៉ាងវិញ​ទៀត ការ​លប់​ចោល​ផលវិបាក​នៃ​សង្គ្រាម​ត្រជាក់​នោះ ក៏ជាការ​បង្កើនកិច្ច​សន្យារបស់ អាមេរិកដើម្បីបង្កើតប្រក្រតីភាព នូវទំនាក់ទំនង ទាំង​លើវិស័យ​ការពារ​ជាតិ​ជាមួយ​​វៀត​ណាមនិងតំបន់”។

​បន្ទាប់ពីកិច្ចចរចារមក ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើកសសិណសាក្ស៊ី ពិធីចុះ​ហត្ថ លេខា​រវាង​អង្គភាព​អាជីវកម្ម​នៃប្រ​ទេសទាំងពីរវៀតណាម និងអាមេរិកដែល​មានតម្លៃរាប់ពាន់លានដុល្លារ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ