03/11/2017 10:05 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang៖ “បដិវត្តន៍ខែតុលារុស្ស៊ីមហិមាជាមួយនឹងបដិវត្តន៍វៀតណាម”


 ប្រធានរដ្ឋ លោក Tran Dai Quang

ក្នុងអត្ថបទនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា បដិវត្តន៍ខែតុលា រុស្ស៊ី ឆ្នាំ១៩១៧ជាបដិវត្តន៍សង្គមនិយម គូសសញ្ញានូវការចាប់បដិសន្ធិរដ្ឋសូវៀត។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរការប្រវត្តិសាស្ត្ររបស់មនុស្សលោក បើកចេញសម័យអភិវឌ្ឍន៍ថ្មីនៃចលនាកុម្មុយនិស្តនិងកម្មករអន្តរជាតិ ក៏ដូចជា ចលនារំដោះជាតិ។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា  ទទួលនិងអនុវត្តនូវបទពិសោធន៍ មេរៀនប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែតុលារុស្ស៊ីនោះ បក្សកុម្មុយនិស្តវៀតណាមដោយលោកប្រធានហូជីមិញបង្កើតឡើង បានដឹកនាំប្រជាជន​វៀតណាមតស៊ូបដិវត្តន៍យូរ អង្វែង ដណ្តើមបានភាពសម្បូររុងរឿង។

អត្ថបទរបស់លោកប្រធានរដ្ឋបានលើកច្បាស់នូវសតិអារម្មណ៍ដ៏ឧត្តុងឧត្តមនៃ បដិវត្តន៍ខែតុលា បន្តបានបក្សកុម្មុយនិស្តវៀតណាមអនុវត្តជាក់ស្តែងក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មី។ អត្ថបទបានសង្កត់ធ្ងន់ថា នាពេលខាងមុខ វៀតណាមមានឱកាសជាច្រើន ដើម្បីការអភិវឌ្ឍន៍ ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។

លោកប្រធាន Tran Dai Quang បានអះអាងថា ជំនាន់វៀតណាមថ្ងៃនេះនិង ជំនាន់ក្រោយៗ នឹងពង្រីកនូវស្មារតី​ស្នេហាជាតិ សុឆន្ទៈនិងកម្លាំងសាមគ្គីជនជាតិទាំងមូល ដើម្បីគោលដៅប្រទេសសម្បូរធូធារយុត្តិធម៌ រឹងនាំបោះជំហានឡើង សង្គមនិយម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ