05/08/2015 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋអញ្ជើញទៅទស្សនកិច្ចនិងត្រួតពិនិត្យការងារជំនះពុះពារលើស្ថានភាពខ្យល់ព្យុះទឹកជំនន់នៅខេត្ត Quang


ប្រធានរដ្ឋអញ្ជើញទៅទស្សនកិច្ចនិងត្រួតពិនិត្យការងារជំនះពុះពារលើស្ថានភាពខ្យល់
ព្យុះទឹកជំនន់នៅខេត្ត Quang Ninh (រូបថត៖baoquangninh.com.vn )

ចំពោះមុខបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញនៃភ្លៀងទឹកជំនន់ដែលបង្ក មហន្តរាយដល់បណ្តាខេត្តនៅភាគខាងជើង​វៀត​ណាមនោះ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាជន ព្រមទាំងត្រួតពិនិត្យបញ្ជា​ណែ​​នាំឲ្យជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយនិងស្តារស្ថិរភាពជីវភាពរស់នៅ ដំណើរការផលិតកម្មឡើង​វិញនៅខេត្ត Quang Ninh ជាខេត្តរងគ្រោះធ្ងន់បំផុតទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយទឹកជំ​នន់​បណ្តាលឡើងកន្លងទៅ។ លោកប្រធានរដ្ឋ បានស្នើថា មុនបង្អស់ត្រូវជំនះពុះពារលើការខូតខាតនិងជួយឧបត្ថម្ភប្រជាកសិករនិងកម្មករផងដែរ។ តាមការប៉ាន់ស្មានថា រហូតមកដល់ពេលនេះ​ការខូតខាតនៅខេត្ត Quang Ninh គិតជាទឹកប្រាក់ប្រមាណ២.៧០០ពាន់លានដុង ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ