18/07/2015 10:56 GMT+7 Email Print Like 0

ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ


ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការវិនិយោកនិងស្ថិតិ

មហាសន្និ​បាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការ វិនិយោគ​ និងស្ថិតិលើកទី៣ ដំណាក់កាល ២០១៥-២០២០ ត្រូវ​បានប្រារ​ព្វ​ឡើង នាព្រឹកថ្ងៃទី​១៧ខែកក្កដាឆ្នាំ២០១៥ នៅ​ទីក្រុងហាណូយ។ ថ្លែង​មតិនៅទី​នេះ ប្រធាន​រដ្ឋ វៀត​ណាម លោក​Truong Tan Sang បានសង្កត់​ធ្ងន់ថា៖ ក្រសួង​ផែនការ និងវិនិយោគ​ជា​ស្ថាប័ន​សេនា​ធិការ​ទូទៅ​របស់​បក្ស រដ្ឋ អំពី​យុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់​ប្រទេសជាតិ​ទាំងមូល បាន​ជាផ្នែក​ត្រូវមាន​គោល​ការណ៍ ដំណោះស្រាយប្រកប​ដោយ​ប្រសិទ្ធ​ភាព៖

“​ដើម្បីចលនាប្រឡងប្រណាំងរបស់ផ្នែកផែនការ វិនិយោគ ក្នុងប៉ុន្មានឆ្នាំខាង​មុខ​នេះ ដើរ​តួនាទី​ធំធេង​ជាង ប្រសិទ្ធ​ភាព​ជាង គឺត្រូវ​តម្រង់ទិស​ទៅលើភារ​កិច្ច​ន​យោបាយ​របស់​ផ្នែក រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ច​ជំរុញ​ខ្លាំង​ការ​រៀប​ចំរចនាសម្ព័ន្ធ​ឡើងវិញ អភិវឌ្ឍន៍​សេដ្ឋកិច្ចលឿន និងចីរភាព ក្នុងសភាពការណ៍ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​កាន់​តែស៊ីជំរៅ ក្នុងតំបន់និងអន្តរជាតិ។ ផ្នែកស្ថិតិត្រូវបង្ហាញដោយប​រា​នុម័ត ស្មោះ​ត្រង់​អំពី​សភាព​ការណ៍​សេដ្ឋ​កិច្ច សង្គម របស់​ប្រទេសជាតិ ដើម្បីបំ​រើ​ការដឹក​នាំ បញ្ជាណែនាំរបស់បក្ស និង​រដ្ឋ​ប្រកប​ដោយ​ត្រឹម​ត្រូវ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ