27/04/2016 09:22 GMT+7 Email Print Like 0

ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០​ទិវា​ប្រពៃណី​ស្ថាប័ន​ការ​ងារ​ជន​ជាតិ​


ប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីស្ថាប័នការងារជនជាតិ

នាព្រឹកថ្ងៃទី២៦ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិ​បាន​រៀប​ចំពិធី​រំលឹក​ខួប​អនុស្សា​វរីយ៍ លើក​ទី៧០​ នៃ​ទិវាប្រពៃណីស្ថាប័នបំពេញ​ការងារ​ជន​ជាតិ (​ថ្ងៃទី៣​ខែ​​ឧសភា) និង​ទទួល​គ្រឿង​ឥស្សារិយស​ឯករាជ្យ​ ថ្នាក់ទី១។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖

“​យើងត្រូវថែទាំ កសាង និងអភិវឌ្ឍន៍ជួរកម្មាភិបាលបំពេញការងារជនជាតិ ជំរុញខ្លាំងការងារព័ត៍មាន ឃោសនា បង្កើន​ការងារចលនា​ប្រជាជន​។ លើកកំពស់​ថែម​ទៀត តួនាទីរបស់រណសិរ្យមាតុភូមិវៀត​ណាម បណ្ដា​អង្គភាព​ប្រជា​ជន​ ក្នុង​ពេលអនុវត្ត ការងារជនជាតិ។ យកចិត្តទុកដាក់ដល់ការងារបូក​សរុប​ ស្ថានភាពជាក់​ស្ដែង ស្រាវជ្រាវ​ទ្រឹស្ដីអំពី​ការងារ​ជន​ជាតិ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ឆ្លៀត យកការជួយឧបត្ថម្ភពីបណ្ដាប្រ​ទេស អង្គការ​អន្តរ​ជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម នៅតំបន់ជនជាតិជាជន​ជាតិ​ភាគតិច តំបន់ព្រៃភ្នំ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ