24/06/2017 10:14 GMT+7 Email Print Like 0

ប្រធានរដ្ឋអញ្ជើញចូលរួមពិធីទទួលកិត្តនាម​វីរៈអង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​របស់​កងទ័ព​ការ​ពារ​ព្រំដែន​


 ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពីធី 

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុង Hai Phong គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការ​ប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមទីក្រុង Hai Phong បានរៀបចំ​ពិធីទទួល​កិត្តនាម “វីរៈអង្គភាពកងកម្លាំង ប្រដាប់អាវុធប្រជាជន” និងប្រគល់កិត្តនាម​វីរៈយុទ្ធ​ជន​កង​កម្លាំង​ប្រដាប់អាវុធ​ប្រជា​ជន ចំពោះវរសេនីយ៍ទោ លោក Nguyen Huu Doai អតីតស្នងការនយោបាយ​ប៉ូស្ត ការពារ​ព្រំដែន Trang Cat ផង​ដែរ។ អញ្ជើញ​ចូលរួមនិងថ្លែង​មតិក្នុង​ពិធី ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang បានលើក​ច្បាស់​ថា៖

​“ពង្រីកប្រពៃណីវីរៈអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជន ម្ចាស់ការក្តាប់ជាប់  វិភាគ វាយ​តម្លៃនិង​ព្យាករណ៍​ត្រឹម​ត្រូវ​នូវស្ថានភាព​ជាក់ស្តែង ជាពិសេសគឺបម្រែ សម្រួ​លទាក់ទិនតំបន់ជាប់ព្រំដែន និង​កោះសមុទ្រ ដើម្បីម្ចាស់ការធ្វើសេនា​ធិការ ជាមួយថ្នា​ក់ដឹកនាំ។ ជាពិសេស រឹតបន្តឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយកងទ័​ពការពា​រ សមុទ្រ ប៉ូលីស្តសមុទ្រ និងកងក​ម្លាំងទាក់ទិននានា ដើម្បីអនុវត្តល្អភា​រកិច្ចត្រៀម ប្រយុទ្ធប្រឆាំង​ជាស្រេច​។ ដោះស្រាយបន្ទាន់ប្រកបដោយប្រសិទ្ធភាពស្ថានភាពស្មុគ ស្មា​ញ រួមចំណែករក្សាសន្តិសុខន​យោបាយ សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាព​សង្គម”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ