11/07/2015 15:10 GMT+7 Email Print Like 0

ប្រធានរដ្ឋអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦៥ទិវាប្រពៃណីផ្នែកភ័ស្តុភាកងទ័ព


ប្រធានរដ្ឋអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦៥ទិវាប្រពៃណីផ្នែកភ័ស្តុភាកងទ័ព (VOV)

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ អគ្គស្នងការភ័ស្តុភាក្រសួងការពារជាតិវៀត​ណាម​បាន​​រៀបចំពិធីទទួលគ្រឿងឥស្សារិយយសយុទ្ធជ័យថ្នាក់ទី១និងជួប​សំណេះសំណាល​ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាប្រពៃណី​​នៃផ្នែកភ័ស្តុភា​កងទ័ព (ទី១១ ខែកក្កដា)។ ថ្លែង​មតិ​នៅពិធីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថាក្នុងកាលៈ​ទេសៈ​ស្ថានភាពអន្តរជាតិនិងដំបន់មានបំរ៉ែបំរួល​ស្មុគស្មាញជំលោះអធិបតេយ្យភាពដែនដី​នៅ​សមុទ្រខាងកើតនៅមានបំរ៉ែបំរួលស្មុគស្មាញរួមជាមួយកំលាំងអមិត្តបង្កើនការ​ប្រឆាំង​នឹងបក្សរដ្ឋនិងបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាម។​ ភារកិច្ចការពារ​ជាតិ​បានដាក់ចេញបញ្ហាធំៗ បន្ទាន់​ជា​ច្រើនចំពោះបក្សទាំងមូលប្រជាជនទាំងមូលពិសេស​គឺ​កងទ័ព កំលាំងស្នូល​ការពារមាតុប្រទេស។

“ផ្នែកភ័ស្តុភាត្រូវធ្វើល្អការងារសេនាធិការសំរាប់បក្សរដ្ឋ ក្រសួងការពារជាតិ​កសាង​យុទ្ធសាស្ត្រនិងផែនការធានាភ័ស្តុភាក្នុងសង្គ្រាមការពារមាតុប្រទេស។ ជ្រួច​ជ្រាប​ទស្សនៈភ័ស្តុភាប្រជាជនផ្សាភ្ជាប់កិច្ចការធានាភ័ស្តុភា​កងទ័ពជាមួយ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចប្រទេសជាតិសេដ្ឋកិច្ចដំបន់នីមួយៗដំបន់ការពារនីមួយៗ​សា​ភ្ជាប់ជា​មួយប្រជាជនពង្រីកកំលាំងចំរុះរបស់ភ័ស្តុភាប្រជាជនបំរើឲ្យភារកិច្ចការពារជាតិ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ