19/03/2016 11:57 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាNguyen Sinh Hungជួបចរចារការងារជាមួយប្រធានរដ្ឋសភាបារាំង

នាព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ​២០១៦ ប្រធានរដ្ឋសភាបារាំងលោក Claude Bartolone និង គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភាសាធារណ​​រដ្ឋបារាំង បានចាប់ផ្តើម ដំណើរ ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​តាម​សេចក្តី​អញ្ជើញ​របស់​ប្រធានរដ្ឋ​សភាវៀតណាមលោក​ Nguyen Sinh Hung ។ បន្ទាប់ពីពិធីបដិសណ្ឋារ​កិច្ច ថ្នាក់​ដឹក​នាំទាំង​ពីររូបបាន​ជួប ពិភាក្សា​ការងារនិងឈានដល់ការអនុម័តលើខ្លឹមសារ សំខាន់ៗជាច្រើន សំដៅ ជម្រុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ រដ្ឋសភានិងដៃគូ យុទ្ធសាស្ត្ររវាងប្រទេស​ទាំងពីរ។


ប្រធានរដ្ឋសភាNguyen Sinh Hungជួបចរចារការងារជាមួយប្រធានរដ្ឋសភាបារាំងលោក Claude Bartolone (រូបថតៈ vov)

លោក Claude Bartolone បានជូនពរជោគជ័យយ៉ាងល្អប្រសើរនៃមហាសន្និ បាតបក្សលើកទី១២របស់​វៀត​ណាម​​និង​មានបំណងថា ថ្នាក់ដឹកនាំបក្ស រដ្ឋនិង រដ្ឋាភិបាល​ថ្មី​របស់​វៀត​ណាម​នឹង​បន្ត​ជម្រុញ​ទំនាក់​ទំនង រវាង​ប្រទេស​ទាំង​ពីរ លើ​គ្រប់វិស័យ នយោបាយ ការទូតក៏ដូចជាសេដ្ឋកិច្ច វប្បធម៌សង្គម។ នៅទីនេះប្រ​ធាន​រដ្ឋ​សភា វៀតណាម លោក Nguyen Sinh Hung បានឲ្យដឹងថា ច្បាប់របស់វៀត​ណាម​គឺ ការពារ​ជានិច្ច​សិទ្ធិ​និង​ផល​ប្រយោជន៍​ ស្របច្បាប់របស់វិនិយោគិនបរទេស​ដែល ក្នុងនោះមានទាំងវិនិយោគិនបារាំងផ​ង។ ប្រធាន​រដ្ឋសភា​វៀត​ណាម ក៏បាន​ស្នើរថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​។ រួម​ជាមួយគ្នានោះ ភាគីទាំងពីរគប្បីយកចិត្តទុកដាក់ទៅលើកិច្ចសហប្រ​តិបត្តិការការ ពារជាតិ​និង​សន្តិសុខ សំ​ដៅរូមចំណែករក្សាសន្តិសុខ សន្តិភាពនៅ​ក្នុងតំបន់​និង លើពិភពលោក។

​ស្តីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាលោក Nguyen Sinh Hung មាន​បំណង​ថា រដ្ឋ​សភា​បារាំង​បន្ត​គាំ​ទ្រវៀត​ណាម ក្នុងការធានាសន្តិសុខនាវាចរណ៍ និងប្រឆាំងជំទាស់ការធ្វើយោធូបនីយកម្ម លើស​មុទ្រ​ខាង​កើត រួម​គ្នាផ្លា​ស់ប្តូរមតិ​និង គោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយជំលោះនៅសមុទ្រ។​

​រីឯខ្លួនវិញ ប្រធានរដ្ឋសភាបារាំងលោក Claude Bartolone បានអះ​អាង​ថា ការគោរព​ច្បាប់​អន្តរជាតិ​ជាវិធាន​ការជៀស​វាងភាពតាន​តឹង។ លោកក៏បានឲ្យ​ដឹងថែមទៀត​ថា ថាមពល ទឹក ការដោះស្រាយ​បញ្ហា​បំពុល​បរិស្ថាន​ជា​បណ្តា​វិស័យដែល ជាប្រៀបខ្លាំងរបស់បារាំងនិងបារាំងត្រៀម ជាស្រេចសហការជាមួយ​វៀតណាម​លើវិស័យ​ទាំងអស់​នេះ៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ