04/09/2015 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា Nguyen Sinh Hung បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក


ប្រធានរដ្ឋសភា Nguyen Sinh Hung បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក


នាថ្ងៃទី៣ ខែកញ្ញា  ឆ្នាំ២០១៥ (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានបញ្ចប់សកម្មភាពចូលរួមសន្និសីទកំពូលនៃបណ្តាប្រធានសភា​ពិភពលោកលើកទី៤ និងធ្វើដំណើរទស្សនកិច្ចទៅកាន់ Boston ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅអាមេរិកតាមសេចក្តីអញ្ជើញរបស់ប្រធានអចិន្ត្រៃយ៍គិត្តិយសនៃព្រឹទ្ធសភាអាមេរិក Patrick Leahy  ប្រធានសភាជាន់ទាបអាមេរិក John Boehner និងព្រឹទ្ធ សមាជិកអាមេរិកលោក John McCain។

ក្នុងពេលចូលរួមសន្និសីទកំពូលនេះ លោក Nguyen Sinh Hung រួមជាមួយ គណៈប្រតិភូបានចូលរួមពិធីបើកសន្និសីទនិងមានបទថ្លែងសន្ទរកថាសំខាន់ៗ។        នៅខាងក្រៅសន្និសីទ ប្រធានរដ្ឋសភា Nguyen Sinh Hung​ បាន​មានជំនួបសន្ទនាទ្វេភាគីជាមួយប្រធានគណៈប្រតិភូចូលរូមសន្និសិទមួយចំនួន ក្នុងនោះមានជំនួប
ជាមួយប្រធានសម្ព័ន្ធសភាពិភពលោកជាដើម៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ