17/01/2015 18:42 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា Nguyen Sinh Hung បញ្ជាណែនាំការងារខុទ្ទកាល័យរដ្ឋសភាឆ្នាំ២០១៥


ប្រធានរដ្ឋសភា Nguyen Sinh Hung

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៥ នៅទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទកម្មាភិបាល មន្ត្រីរដ្ឋការ និង​​លាត​ត្រដាង​អនុវត្ត​ភារកិច្ចឆ្នាំ ២០១៥ របស់​ខុទ្ទ​កាល័យ​រដ្ឋសភា​ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen​ Sinh Hung បាន​លើកសរសើរ និងវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់សមូហភាព បុគ្គលិក​នៃ​ខុទ្ទ​កាល័យ​រដ្ឋសភា​ក្នុង​ឆ្នាំ ២០១៤។ ស្ដីពីទិសដៅការងារក្នុងឆ្នាំ ២០១៥ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ការ​សម្រេច​ភារកិច្ច​ក្នុង​ឆ្នាំ ​២០១៥ ​មានអត្ថន័យដ៏សែនសំខាន់ រួម​ចំណែក​បន្ត​លាតត្រ​ដាង​អនុវត្ត​រដ្ឋ​ធម្ម​នុញ្ញ​ចូល​ក្នុងជីវភាពរស់នៅ។ប្រធានរដ្ឋសភា Nguyen Sinh Hung មាន​គោល​បំណង​ថា៖ ខុទ្ទ​កាល័យ​រដ្ឋស​ភា​យល់​​ដឹងច្បាស់អំពីរដ្ឋធម្មនុញ្ញ ២០១៣ ស្មារតី និងអត្ថន័យរបស់រដ្ឋធម្មនុញ្ញ ដើម្បី​បន្ត​ឃោសនា​ កសាង​ច្បាប់​។ ខុទ្ទ​​កាល័យ​រដ្ឋ​សភា​ត្រូវធ្វើល្អជាងទៀតការងារសេនាធិការ បូកសរុប បំរើ​សកម្មភាព​របស់រដ្ឋសភា ប្រ​កប​ដោយ​ជាក់ស្ដែង បំពេញ​គោល​បំណង​ប្រាថ្នា​របស់​អ្នក​បោះ​ឆ្នោត…លៗ​។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ