28/03/2015 14:37 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា


ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា

នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកម្ពុជា​សម្ដេចហេងសំរិន នារសៀលថ្ងៃទី២៧ខែមិនាឆ្នាំ២០១៥ នៅ​​ទីក្រុង​ហាណូយ ប្រធានរដ្ឋសភាវៀត​ណាម លោក​ Nguyen Sinh Hung បានអបអរសាទរ ប្រធាន​រដ្ឋសភា សម្ដេច​ហេង​សំរិន និង​គណៈ​ប្រតិភូរដ្ឋសភាកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅវៀតណាម ចូល​រួម​ IPU-132។ លោក NguyenSinh Hung មានគោលបំណងថា៖ គណៈប្រតិភូកម្ពុជា​នឹង​មាន​ការរួម​វិភាគ​ទាន​សកម្ម​ជាង​ទៀត ដើម្បី IPU-132 ទទួលបានជោគជ័យ។ ស្ដីពី​ទំនាក់ទំនងរវាង​ប្រទេស ទាំងពីររដ្ឋសភា​ទាំងពីរ ប្រធាន​រដ្ឋសភា​ Nguyen Sinh Hung​ បានបង្ហាញជំនឿជាក់ថា៖ ដោយមាន​មនោសញ្ចេតនា​​ប្រពៃណី ដ៏ល្អ​ប្រ​សើរ ដែល​បានបណ្ដាជំនាន់​មុននេះពូន​ជ្រុំ ធ្វើអោយទំនាក់​ទំនងនេះនឹង​បាន​​អភិវឌ្ឍន៍ពី១ថ្ងៃ​ទៅ១ថ្ងៃ ដើម្បី​ផល​ប្រយោជន៍របស់​ប្រជាជាតិនៃប្រទេស​និមួយៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ