ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយបណ្ដាសមាជិកាសភា ថ្នាក់ដឹកនាំជានារី
ក្នុងឱកាសទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និងឆ្ពោះទៅមហាសន្និបាតសហភាពអន្តរសភាពិភពលោក ( IPU ) ទី១៣២ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំកម្ពុជា ឡាវ វៀតណាម ឯកអគ្គរដ្ឋទូត ប្រធាន ដំណាងជានារីបណ្ដាអង្គការអន្តរជាតិនៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសម្ដែងនូវក្តីសប្បាយរីករាយនិងអបអរសាទរចំពោះបណ្ដានារី ដែលបានរួមវិភាគទានមិនតូចតាចចំពោះបុព្វហេតុអភិវឌ្ឍន៍របស់វៀត ណាម និងពិភពលោក ។ លោក Nguyen Sinh Hung បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺ គាំទ្ររាល់ការខំប្រឹងប្រែងដើម្បីកសាងសង្គម១សមភាព សំរាប់មនុស្សគ្រប់រូប។ ជាពិសេសមហាសន្និបាត សហភាពអន្តរសភាពិភពលោកលើកទី១៣២ នៅទីក្រុងហាណូយ នាចុងខែមិនានេះ ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមអំពីទឹកដី មនុស្ស វប្បធម៌ និងអះអាងនូវគោលដៅធានាសិទ្ធិសមភាពឱកាសសមភាពសំរាប់មនុស្សគ្រប់រូប។
ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោលបំណងថា៖ បណ្ដាដំណាងនឹងបន្តពង្រីករាល់លទ្ធផលដែលទទួលបាន ពូនជ្រុំសំរាប់ជំនាន់ក្រោយៗ ដើម្បីឆ្ពោះទៅគោលដៅសមភាព និងវឌ្ឍន៍ភាពសំរាប់មនុស្សគ្រប់រូបលើទូទាំង ពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម