27/11/2017 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​សិង្ហបុរី​និង​អូស្ត្រាលី​


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan 

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណៈ ប្រតិភូជាន់​ខ្ពស់រដ្ឋសភាវៀត​ណាម ដឹកនាំដោយប្រធាន​រដ្ឋសភា លោកស្រី ​Nguyen Thi Kim Ngan បានអញ្ជើញចាកចេញ​ពីទីក្រុង​ហាណូយ ធ្វើដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវការ​នៅសិង្ហបុរី ​តាមការអញ្ជើញរបស់ រដ្ឋសភាសិង្ហបុ​រី និងប្រទេសអូស្ត្រាលីតាមសេ​ចក្តី អញ្ជើញ​របស់​រដ្ឋាភិបាល​និងរដ្ឋ ​សភាសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ​បានអនុវត្តចាប់ពីថ្ងៃទី២៦ ​ខែវិច្ឆិកាដល់ថ្ងៃទី២ ខែ​ធ្នូ។
 
ដំណើរទស្សនកិច្ច​ជាផ្លូវការនៅសិង្ហបុរី ពីថ្ងៃទី​២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ របស់​​ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan នឹងគណៈប្រ​តិភូជាន់ខ្ពស់​រដ្ឋ សភាវៀតណាម សំដៅធ្វើឲ្យ​​ស៊ីជម្រៅថែម​ទៀតនូវ​ទំនា​ក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ រវាងវៀតណាមជាមួយសិ​ង្ហបុរី ឆ្ពោះទៅរំលឹកខួបលើកទី៤៥ ​នៃទិវា​បង្កើត​ទំនាក់​ទំនងការ​ទូត​វៀត​ណាម​-សិង្ហបុរី ជម្រុញកិច្ចសហប្រតិបត្តិ​ការទ្វេភាគីរវា​ងវៀត​ណាម ជាមួយ​សិង្ហបុរីលើ​វិស័យ​ដែលភាគី​ទាំងពីរ​មានសក្តានុភាព​ ជាពិសេស គឺជម្រុញ ទំនា​ក់ទំនងសហប្រតិប​ត្តិការ រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​។
 
បន្ទាប់ពី​ដំណើរទស្សនកិច្ចជាផ្លូវការ​នៅសិង្ហបុរី ប្រធា​នរដ្ឋសភា លោកស្រី Ngu​yen Thi Kim Ngan និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា វៀត​ណាមនឹង​ធ្វើដំណើ​ ទៅបំពេ​ញទស្សនកិច្ចជា​ផ្លូវកា​រនៅប្រ​ទេស អូស្ត្រាលី​ ចាប់ពី​ថ្ងៃទី២៩​ ខែវិច្ឆិកា​ដល់ថ្ងៃ​ទី២ ខែធ្នូរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ