15/03/2017 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាកន្លែងតាំងបង្ហាញផ្កាសាគូរ៉ានៅទីក្រុងហាណូយ


ទិដ្ឋភាពនៃការតាំងបង្ហាញផ្កាសាគូរ៉ា (រូបថតៈ VOV5)

នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាកន្លែងដាក់តាំងបង្ហាញផ្កាសាគូរ៉ានៅសួនឧទ្យានវិមាន Ly Thai To នៃទីក្រុងហាណូយ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានកោតសរសើរចំពោះការដែលទីក្រុងនិងស្ថាប័នពាក់ព័ន្ធនានាបានរៀបចំប្រកប ដោយ​ជោគជ័យនូវព្រឹត្តិការណ៍វប្បធម៌មានអត្ថន័យ ដូច្នេះ រួមចំណែកបម្រើជីវភាពខាងស្មារតីរបស់ប្រជាជនរដ្ឋធានីនិងភ្ញៀវទេសចរផងដែរ។

ក្នុងថ្ងៃដដែល គណៈចាត់តាំងសកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាបានសម្រេចចិត្តអូសបន្លាយការតាំងពិព័រណ៍នេះដល់ថ្ងៃទី១៤ ខែមិនា សំដៅឆ្លើយតបទៅនឹងតម្រូវការទស្សនាផ្ការបស់ប្រជាជន​​និងភ្ញៀវទេសចរណ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ