25/02/2017 11:25 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាល​ជាមួយ​គ្រូបង្រៀន​បណ្ឌិត​សភាន​យោបាយ​ជាតិហូជីមិញ​


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយគ្រូបង្រៀនបណ្ឌិតសភានយោបាយជាតិហូជីមិញ

នាព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយ ប្រធាន​រដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានមានជំនួបសំណេះ​សំណាល​ជាមួយបណ្ដាកម្មាភិបាល គ្រូបង្រៀន និង​អ្នកស្រាវ​ជ្រាវវិទ្យាសាស្ត្រ​ ឆ្នាំ​២០១៧ ស្ដីអំពី​​រដ្ឋធម្មនុញ្ញ​ ២០១៣ និងចំ​ណុចថ្មី ក្នុងកា​រកសាងនី​តិរដ្ឋ សង្គម​និយម​​នៅ​​វៀត​ណាម​​។ ប្រធាន​​រដ្ឋ​សភា​​​ លោក​ស្រី Nguyen Thi Kim Ngan បានស្នើថា​៖ ​នាពេល​ខាងមុខ​នេះ បណ្ឌិតសភានយោបាយ​ជា​តិហូជី​មិញ នឹង​​​​បង្កើន​​​ការត​ភ្ជាប់​​ជាមួយ​រដ្ឋសភា​។

ក៏ក្នុង​ជំនួបនេះដែរ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ​បាន​​សង្ខេប​ចំណុច​​លេច​ធ្លោ​​ក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​​ ២០១៣ កសាង​នីតិរដ្ឋ និងកា​រតម្រង់​ទិស​កសាង​​​​នីតិរដ្ឋ ដែល​បានរដ្ឋ​ធម្មនុ​ញ្ញកំណ​ត់៕
​ 

តា​ម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ