15/10/2017 07:21 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួម IPU-137នៅរុស្ស៊ី

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ទទួលសេចក្តីអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភព លោក Saber ​Chowdhury  ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina  Ivanovna Matviyenko និងប្រធាន Duma ជាតិ សហព័ន្ធ រុស្ស៊ីលោក  Vyacheslav Volodin  ប្រធានព្រឹទ្ធសភាសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym Zhomart Tokayev និងប្រធានរដ្ឋសភាសាធារណរដ្ឋកាហ្សាក់ស្ថាន Nurlan Nigmatulin គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី៣៧ (IPU-137) និងបណ្តាសន្និសីទទាក់ទិននា​នា​ដែលប្រារព្ធនៅទីក្រុង Saint Peterbourg សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥តុលាឆ្នាំ២០១៧ និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកាហ្សាក់ស្ថានចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

គណៈប្រតិភូវៀតណាមចូលរូមមហាសន្និបាត IPU-137 គឺអះអាងភាពម្ចាស់ការសកម្មចូលរួមរាល់សកម្មភាពការទូតអន្តរសភាពហុភាគីរបស់វៀតណាម បន្តពង្រីកនូវតួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមលើបណ្តាសហភាពអន្តរសភាពិភពលោក។ បន្ទាប់ពីបានចូលរួម IPU-137 មកគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកាហ្សាក់ស្ថាន។ នេះជាលើកដំបូងដែលប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានដែរ។ ដំណើរទស្សនកិច្ចនេះគឺសំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី​រវាងវៀតណាមជាមួយកាហ្សាក់ស្ថាន។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល និងវប្បធម៌ អប់ រំទៀតផង។

នៅវេលាម៉ោង ៧ និង១០ នាទី (តាមម៉ោងតំបន់) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដល់ព្រលានយន្តហោះ Pulkuvo ទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ីចាប់ផ្តើមកម្មវិធីចូលរួមមហាសន្និបាត IPU-137 ។ តាមរបៀបវារៈ នាយប់ថ្ងៃទី១៤ ខែតុលា (តាមម៉ោងតំបន់) នឹងប្រព្រឹត្តទៅពិធីបើកមហាសន្និបាត IPU-137 ហើយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសន្ទរកថានៅសម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជម្រុញភាពសប្បូរបែបវប្បធម៌និងសន្តិភាពតាមរយៈជំនួបសន្ទនារវាងសាសនាទាំងអស់និងជាតិសាសន៍”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ