04/11/2015 09:19 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា​វៀតណាម​លោក Nguyen Sinh Hung ជួ​ប​ចរចា​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា​ប៊ែលហ្សិក​

ទទួល​សេចក្តីអញ្ជើញ​របស់​ប្រធាន​រដ្ឋសភា លោក Nguyen Sinh Hung គណៈប្រតិភូព្រឹទ្ធ​សភា ប៊ែលហ្សិក ដឹក​នាំ​ដោយ​លោក​ស្រី Christine Defraigne ប្រ​ធានព្រឹទ្ធ​សភា បានអញ្ជើញ​មកដល់​ទីក្រុង​ហាណូយ ចាប់ផ្តើម ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​នៅវៀតណាម។ នារសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៥​ ពិធី​ទទួល​បដិសណ្ឋារ​កិច្ច គណៈប្រតិភូ​បាន​ប្រារព្វ​ឡើងដ៏​មហោឡារឹត​នៅវិមានរដ្ឋសភា។ បន្ទាប់ពីពិធីនេះ ថ្នាក់ដឹកនាំ​ទាំង​ពី​ររូប​បាន​ដំណើរ​ការ​កិច្ច​ចរចា​។​

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួប
ជាមួយប្រធានព្រឹទ្ធសភា ប៊ែលហ្សិកលោកស្រី Christine Defraigne

នៅជំនួបនេះ លោក Nguyen Sinh Hung មានបំណងថា ភាគីទាំងពីរនឹង បន្ត​អនុវត្ត​ដោយ​ប្រសិទ្ធិភាព​រាល់​គំរោង​ការ​ដែល​បាន​ចុះហត្ថ​លេខាមុ​ន​នេះ នឹងឈាន​ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ខ្លាំង​ក្លា ​ថែម​ទៀត​លើ​បណ្តា​វិស័យ​ជាអាទិ​​ភាព ដូចជាបច្ចេក​វិទ្យាខ្ពស់ ឬកំណើនបៃតងជាដើម។

រីឯប្រធានព្រឹទ្ធសភា ប៊ែលហ្សិកវិញ លោក​ស្រី Christine Defraigne មានបំណង​ថា ភាគី​ទាំងពីរ​នឹង​រួម​សហការ​គ្នា​លើ​បណ្តាវេ​ទិ​ការ​ពហុភាគី​សំដៅបង្កើន នូវ​ការ​ផ្លាស់​ប្តូរ​និង​គាំទ្រ​គ្នាទៅ​វិញ​ទៅ​មក​លើ​បណ្តា​វិស័យ ​ដែល​ភាគី​ទាំង​ពីរ​មាន​ការយកចិត្ត ទុកដាក់ដូចគ្នា៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ