29/12/2015 09:15 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា​លោក Nguyen Sinh Hung បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅចិន​ប្រកប​ដោយ​ជោគ​ជ័យ​


ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ

នាថ្ងៃត្រង់ ២៧ ខែធ្នូ ឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់​ខ្ពស់​រដ្ឋសភា​វៀតណាម​បាន​ត្រឡប់​មក​ដល់​ទីក្រុង​ហាណូយ បញ្ចប់ដំណើរទស្សន​កិច្ចជាផ្លូវការនៅចិន។ ដោយមានជំនួបប្រាស្រ័យ ពិភាក្សា​ជា​បន្ត​បន្ទាប់ ដំណើរ​ទស្សនកិច្ចលើកនេះបានរួមចំណែកសកម្ម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃ​គូយុទ្ធ​សាស្ត្រ​លើ​គ្រប់ជ្រុងជ្រោយវៀតណាម-ចិន ពិសេសគឺក្នុងសកម្មភាពនីតិ​បញ្ញាត្តិ ផ្លាស់ប្តូរពាណិជ្ជកម្ម និង​ពិសេស​គឺ​ជំរុញ​ទំនុកទុកចិត្តខាងនយោបាយ។ តាមរយៈជំនួបទាំងឡាយរវាង ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាចិន ភាគីទាំងពីរបានឯកភាពអំពី​ទស្សនះ​និង​ទិស​ដៅ​រួម​ជា​ច្រើន ដើម្បី​​ជំរុញ​ទំនាក់​ទំនង​រវាងប្រទេស​ទាំង​ពីរ​ស្ថិរភាព តម្លាភាព និងចីរភាព​ក្នុងរយៈ​ពេលខាង​មុខនេះ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន របស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung មាន​អត្ថន័យ​ដ៏​សែន​សំខាន់​ថែម​ទៀត គឹប្រព្រឹត្តទៅក្នុងឱកាស ប្រទេសទាំងពីរ​រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតទំនាក់ទំនងការទូត និង​ឆ្នាំថ្មី​ជិតមក​ដល់ ហើយ​បាន​ប្រៀបដូច​ជាទ្វារ​មួយបើ​កចេញ​ប្រការ​ល្អប្រ​សើរ​បំផុត សំរាប់ចំណង​​មិត្តភាព​​វៀត​ណាម​​និង​ចិន ដើម្បីជីវភាពរស់​នៅសម្បូរធូធារ សុភមង្គលសំរាប់​ប្រជាជន​នៃប្រទេសនិមួយៗ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ