29/09/2016 09:15 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការសហភាពមីយ៉ាន់ម៉ា

បន្ទាប់ពីបញ្ចប់​ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រ​កម្ពុ​ជា​មក នា​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៦  ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan ​រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភាវៀត​ណាម ​​បាន​​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ នៅសហភាព​មីយ៉ាន់​ម៉ា តាម​សេចក្តី​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​សភា​មីយ៉ាន់​ម៉ា​​ លោក Uyn Khai Than។ ដំណើរ​ទស្សនកិច្ច​នេះ សំដៅអះអាងការយកចិត្តទុកដាក់​ និង​បំណង​ជម្រុញ​ខ្លាំង​កិច្ច​សហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀត​ណាម ជាមួយ​មីយ៉ាន់ម៉ា​។ ក៏ក្នុងដំណើរទស្សនកិច្ច​នេះ​ដែរ គណៈ​ប្រតិភូ​រដ្ឋសភា​វៀត​ណាម​ដឹក​នាំ​ ដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​​ចូល​​រួម​​មហា​​សន្និ​បាត​​​សហភាព​​អន្តរសភា នៃ​សម្ព័ន្ធស​មាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​លើកទី​​៣៧ (AIPA-37)​ដែល​​ប្រព្រឹត្ត​​ទៅ​ចាប់​ពី​ថ្ងៃទី​​២៩ ខែ​កញ្ញា​ ​ដល់ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​រដ្ឋធានី​ Nay Pyi Taw ប្រទេស​​មីយ៉ាន់​ម៉ា​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ