01/10/2017 13:33 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីប្រារព្ធទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេស

ទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសនិងពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧ បានបើកយ៉ាងឧិឡារិកនាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Tuyen Quang។ 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីប្រារព្ធទិវាបុណ្យវប្បធម៌
ជនជាតិ Dao ទូទាំងប្រទេស

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា វប្បធម៌បណ្តាជនជាតិភាគតិចជាបេតិកភណ្ឌដ៏មានតម្លៃ រួមចំណែកបង្កើតឡើងខឿនវប្បធម៌វៀតណាមដ៏សម្បូរបែប​។​ ការរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិបណ្តាជនជាតិភាគតិចនិយាយរួមនិងជនរួមជាតិជនជាតិ Dao​ និយាយដោយឡែកជាភារកិច្ចនយោបាយមានអត្ថន័យសំខាន់ក្នុងសម័យ ឧស្សាភាវូបនីយកម្ម ទំនើបកម្មនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ចាត់ទុកថា៖

“ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ គប្បីលើកកំពស់និងពង្រីកនូវតួនាទីនៃម្ចាស់កម្មវត្ថុ វប្បធម៌ក្នុងការអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិ បង្កលក្ខណៈល្អបំផុតសំដៅលើកកំពស់ការចូលរួមសកម្មភាព​​ច្នៃប្រឌិតវប្បធម៌របស់សហគមន៍ជនជាតិវៀតណាម រួមផ្សំជាមួយការអភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌ វប្បធម៌បណ្តាជនជាតិជាមួយសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍និរន្តរភាពនៅតំបន់នីមួយ​​ៗ”។

ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី៣០កញ្ញា នៅខេត្ត Tuyen Quang បានប្រព្រឹត្តទៅសិក្ខាសាលា “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao ក្នុងស្ថានភាពធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ