02/04/2015 14:50 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាសឹង្ហបុរី៖ សឹង្ហបុរី​និងវៀតណា​មកំពុងមាន​ទំនាក់ទំ​ន​ងកក់​ក្ដៅ​​​លើវិ​ស័យ​​​ជា​​ច្រើន


ប្រធានរដ្ឋសភាសឹង្ហបុរីលោកស្រី Halimah Yacob (រូបថត៖straitstimes.com)

 

មុនដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២ដល់ទី៤​ខែមេសាឆ្នាំ២០១៥ ប្រធាន​រដ្ឋ​សភា​សឹង្ហ​បុរី​ លោក​ស្រី Halimah Yacob នាពេលឆ្លើយ​សម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន​នៃទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម ប្រចាំនៅសឹង្ហបុរីបាន​អះអាងថា ដំណើរ​ទស្សនកិច្ច​នៅវៀតណាម​របស់គណៈ​ប្រតិភូ​សឹង្ហបុរី​ គឺជាភស្តុ​តាង​នៃ​ទំនាក់ទំនងទ្វេភាគី​ដ៏ល្អប្រសើរ រវាងប្រទេសទាំង២។ ក្នុងដំណើរទស្សន​កិច្ច​លើក​នេះ ក្រៅ​ពីជំ​នួប​សន្ទ​នាជាមួយប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធាន​រដ្ឋសភា​សឹង្ហបុរី លោក​ស្រី Hamimah Yacob នៅមាន​ជំនួប​សន្ទនា​ជាមួយប្រធានរដ្ឋ លោក Truong Tan Sang នាយក​រដ្ឋ​មន្រ្តី​លោក Nguyen Tan Dung ប្រធានរ​ណសិរ្សមាតុភូមិ លោក Nguyen Thien Nhan និង​អនុប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan។ តាមលោកស្រី Halimah Yacob ថា​រដ្ឋសភានៃ​ប្រទេសទាំង២ មានទំនា​ក់ទំនង​ដ៏​កក់​ក្ដៅ ស្និទ្ធ​ស្នាល​និងត្រូវបានបង្ហាញតាមកិច្ច​សហប្រតិបតិ្តការ យ៉ាងស្អិតរមួត ការផ្លស់ប្ដូរ​គណៈ​ប្រតិភូ​ជា​ប្រចាំ ដំណើរ​​ទស្សន​កិច្ចទ្វេភាគីនានា និង​ការដែលប្រទេសទាំង២ជួបប្រាស្រ័យ និងរក្សាការទាក់​ទង​គ្នា​​ទៅវិ​ញ​ទៅ​មក​ នៅសន្និសីទ​សភាថ្នាក់តំបន់​និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ