24/12/2015 09:50 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូ​វការ​នៅប្រទេស​ចិន​


លោក Nguyen Sinh Hung នៅអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីប៉េកាំង

នាម៉ោង១០និង៣០នាទី (តាមម៉ោងប៉េកាំង) ប្រធានរដ្ឋសភាវៀត​ណាមលោក Nguyen Sinh Hung និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់រដ្ឋសភា​វៀតណាម បានទៅ​កាន់អាកាសយានដ្ឋាន​អន្តរជាតិនៅរដ្ឋធានី​ប៉េកាំង ចាប់​ផ្ដើម​ដំណើរ​ទស្សន​កិច្ច​មិត្ត​ភាពជាផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន តាមសេចក្ដីអញ្ជើញរបស់លោក​ Zhang Dejiang ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃមហាសន្និបាតតំណាងប្រជាជន​ទូទាំងប្រទេសចិន។ តាមផែនការ ក្នុងក្របខ័ណ្ឌ​ដំណើរ​ទស្សន​កិច្ច​ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ លើក​នេះនៅរដ្ឋធានីប៉េកាំង ប្រធាន​រដ្ឋ​សភា​លោក​ Nguyen Sinh Hung និងគណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀត​ណាម​គ្រោង​នឹង​ជួប​ចរចា​ជាមួយ​ប្រធាន​គណៈ​កម្មាធិ​ការ​អចិន្ត្រៃមហាសន្និបាត​តំណាង​ប្រជាជនចិន លោក Zhang Dejiang។ លោក Nguyen Sinh Hung ក៏មាន​ជំនួប​សន្ទនា ជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន ​លោក Xi Jinping និង​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ពិគ្រោះយោបល់​នយោបាយ​ចិន លោក Yu Zhengsheng ទៀតផង។ ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​របស់​ប្រធាន​រដ្ឋសភា​ លោក Nguyen Sinh Hung និង​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភាវៀត​ណាម​គឺ​សំដៅ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​ជាន់​ខ្ពស់​នានា ដែលភាគីទាំងពីរទទួលបានក្នុងជំនួបនាពេលកន្លងទៅ ព្រមទាំងជំរុញ​ទំនាក់​ទំនង​ដៃគូ​សហ​ប្រតិបតិ្ត​ការ​យុទ្ធសាស្ត្រ លើគ្រប់វិស័យវៀតណាម ចិន​អភិវឌ្ឍន៍ដោយស្ថិរភាព ស្មោះត្រង់ និងនិរន្តរភាព​ដើម្បី​ផល​ប្រយោជន៍​នៃភាគី​ទាំងពីរ ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅ ក្នុងតំបន់និងលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ