26/08/2017 14:06 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអគ្គនាយក UNESCO


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប
ជាមួយអគ្គនាយក UNESCOលោកស្រី Irina Bokova

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ​នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោ​កស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ទទួលជួប​ជា​មួយលោកស្រី Irina Bokova អគ្គ នាយកអង្គការអ​ប់រំ វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃអង្គកា​រសហប្រជាជាតិ (UNESCO)។ 
 
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា​វៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួ​មចំ ណែករបស់លោកស្រី ​Irina Bokova ក្នុងតួនាទីជាអ្នក​ប្រមុខ UNESCO ដែលនាំអង្គ ការ​នេះឆ្លងផុ​តរាល់ការលំបាក ដោយបាន​អនុវត្ត​នូវវិធាន​ការផ្លាស់ប្តូរ​ថ្មីជាច្រើន រួម ចំណែកលើកកំ​ពស់ ប្រសិទ្ធភាពនៃសកម្មភាព​និងពង្រីក​ឥទ្ធិពល​របស់​អង្គការ​នេះ លើវិសាលភា​ពសកលលោកទាំងមូល។ ប្រ​ធានរដ្ឋសភា លោកស្រី N​guyen Thi Kim Ngan បាន​ គូសបញ្ជាក់​ថា ដោយពាក្យស្លោកថា ជាមិត្ត ដៃ​គូគួរឲ្យទុកចិត្ត​ និងជា សមាជិកមួយ​មានការ​ទទួល​ខុសត្រូវ​ក្នុង​សហគមន៍​អន្តរជាតិ វៀតណាមនឹងបន្តចូល ចូលយ៉ាងសកម្មនិងមា​នបំណង រួមវិភាគទានឲ្យបា​នច្រើន ថែម​ទៀត​ក្នុង​អង្គការ UNESCO។
 
រីឯខ្លួន​វិញ លោកស្រី Irina Bokova បានវាយតម្លៃខ្ពស់ចំពោះការចែក រំលែក របស់​ប្រធាន​រដ្ឋ​សភា​វៀត​ណាម​អំពី​លទ្ធ​ផលដែលវៀតណាម ទ​ទួលបានក្នុងការ ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គ​ម និងការ​ពង្រីក​នូវ​តម្លៃ​នៃសំណង​វប្បធម៌ ដែល​បាន UNESCO ទទួលស្គាល់៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ