19/11/2014 14:30 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម៖សមាគ្គីកសាងរដ្ឋធានីសម្បូររុងរឿង


ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតរណសិរ្សប្រជាជាតិឯកភាពវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០១៤) នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ប្រធាន​រដ្ឋ​សភា​វៀត​ណាមលោក Nguyen Sinh Hung បានអញ្ជើញចូលរួមទិវាមហាសាមគ្គីភាពជាតិទាំងមូល នៅសង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។លោក Nguyen Sinh Hung មានគោលបំណងថា ជនរួមជាតិនៅទី​ប្រជុំជននេះក៏ដូចជាទីប្រជុំ​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​បន្ត​រក្សា​រឹងមាំស្មារតីសាមគ្គីភាព អនុវត្តល្អចលនាដែលប្រទេសជាតិកំពុងដំណើរការ ខំប្រឹង​ប្រែង​កសាង​ទីប្រជុំជនវប្បធម៌​សម្បូររុងរឿង រួមចំណែកកសាងរដ្ឋធានីឲ្យកាន់តែស្អាតនិងអារិយ្យ​ធម៌​ពី ​១ ថ្ងៃទៅ ១ ថ្ងៃ។ក្នុងឱកាសនេះដែរ លោក Nguyen Sinh Hung បានប្រគល់ជូនអំ​ណោយ​សំ​រាប់​​គ្រួសារវប្បធម៌និងគ្រួសារក្រីក្រមួយចំនួននៅសង្កាត់នេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ