10/12/2014 15:21 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម៖ការតស៊ូការពារឯករាជ្យអធិបតេយ្យភាព និងបូរណះភាពដែនដីជាគោលដៅខ្ពស់បំផុត។


រូបថត អិនធឺណែត

នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៤ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hungបានជួបប្រាស្រ័យ​ជា​មួយ​អ្នក​​​បោះ​ឆ្នោត Ha Tinh ក្នុងកំលាំងប្រដាប់អាវុធដែលកំពុងបោះទ័ព​នៅក្នុងខែត្រ។នៅទីនេះលោកបានជូនដំណឹង​ស្តីពី​លទ្ឋផលនៃសម័យប្រជុំលើកទី៨នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣។នៅទីនេះដែរមលោក Nguyen Sinh Hung​ បានលើកច្បាស់ថា៖ការកសាងកំលាំងប្រដាប់អាវុធដ៍ចំណានរៀបរយតាមបែបទំនើបជាសំណូម​ពរចាំបាច់​ពេល​​ដែល​ស្ថានភាពនៅក្នុងនិង​ក្រៅប្រទេសកំពុងប្រព្រិត្តទៅដ៍ស្មុគស្មាញ។​ចំពោះមុខការព្រួយបារម្មណ៍​របស់​អ្នក​បោះ​ឆ្នោតអំពីសភាពការណ៍នៅសមុទ្រខាងកើតលោក Nguyen Sinh Hungអះអាងថា៖ ការតស៊ូការពារឯករាជ្យ​អធិបតេយ្យ​ភាពនិងបូរណះភាពដែនដីជាគោលដៅខ្ពស់បំផុតរបស់បក្សនិងរដ្ឋវៀតណាម ក្នុងបំណងការពារបរិយា
កាស​សន្តិភាព​ស្ថិរភាពដើម្បីការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ