27/03/2018 11:31 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅហូឡង់


 ប្រធានរដ្ឋសភាវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅហូឡង់

នាព្រឹកថ្ងៃទី២៦ ខែមីនា ​ឆ្នាំ​២០១៨ (តាមម៉ោងតំប​ន់) ប្រធានរដ្ឋសភាវៀតណាម ​លោក​ស្រី Nguyen Thi Kim Nga​n និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋស​ភាវៀត​ណាម បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​នៅព្រះរាជា​ណាចក្រ​ហូឡង់​តាម​សេចក្តី​អញ្ជើញ របស់ប្រធានសភាជាន់ទា​បប្រទេសម្ចាស់ផ្ទះ លោ​ក Khadija ​Ari​b។ តាមគំរោ​ង ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោកស្រី  Nguyen Thi ​Kim Ngan នឹងអញ្ជើញចូលរួមពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើ​កទី​ ៤៥ ទិវា​បង្កើត​ទំនាក់ទំនងការទូតវៀត​ណាម-ហូឡង់ ជួបសម្តែងការកួរសម​ព្រមហាក្រត្រីយានី Max​ima ជួប​សន្ទនាជា​មួយថ្នាក់​ដឹកនាំក្រុម​ហ៊ុនមួយ​ចំនួន​របស់​ហូឡង់​និង​ជួបសំណះ​សំណាល​ជាមួយ​កម្មាភិបាល​បុគ្គលិក​ស្ថានទូត​វៀត​ណាម ប្រចាំនៅហូឡង់និងសមាគមអាណិ​កជន​វៀតណា​មនៅទីនេះ​។
 
នាព្រឹកថ្ងៃដដែល ប្រ​ធានរដ្ឋសភាវៀតណាម ​លោកស្រី Nguyen Thi ​Kim​ Ngan បាន​អញ្ជើញចូល​រួមពិធី​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​ ៤​៥ ទិវាបង្កើត​ទំនាក់​ទំនងការទូត​រវាង​វៀត​ណាម​និងហូឡង់។ ថ្លែងមតិនៅទីនេះ លោ​កស្រី ​Nguyen Thi Kim Ngan បានសង្កត់ធ្ងន់​ថា៖​
 
«ប្រទេស​វៀតណាម​កំពុងខំប្រឹងប្រែងអនុវត្តកំណែទម្រង់​ដ៏ស៊ីជម្រៅលើគ្រប់ វិ​ស័យ នឹងក្លាយ​ទៅជាកត្តា​សំខាន់​ក្នុងបណ្តាញ​តភ្ជាប់​សេដ្ឋកិច្ច​សកល ពិសេស ក្នុង​កាលៈទេ​សៈ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​បង្កើត​ឡើងនិង​កិច្ចព្រម​ ព្រៀងពាណិ​ជ្ជកម្មសេរីភាពវៀត​ណាម​-សហភាព​អឺរ៉ុប​នឹង​ត្រូវបាន​អនុម័ត​និងចូល​ជាធរ​មាន​យ៉ាងចាប់រហ័ស។ លើកំណាត់​ផ្លូវអភិវឌ្ឍន៍នោះ វៀតណាមទទួលបា​ន ការរួ​ម​ដំណើរ​គិតតាំង​ពីថ្ងៃដំបូង​នៃការបង្កើត​ទំនាក់ទំនង​ការទូត។ ខ្ញុំសូមតាង ​នាមរដ្ឋាភិបាល​និងប្រជាជន​វៀតណាម​ថ្លែងអំណរ​គុណទៅ​រដ្ឋាភិបាល និងប្រជា ជនហូឡង់ដើ​ម្បីការជួយឧបត្ថម្ភដ៏ថ្លៃថ្លា​នោះ៕»

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ