09/09/2015 09:21 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅទស្សនាទីកន្លែងមួយចំនួននៅអាមេរិក


លោក Nguyen Sinh Hung និងគណៈប្រតិភូវៀតណាមនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិអាមេរិក

នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម បន្តកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅទស្សនាសារមន្ទីរបណ្ណសារជាតិអាមេរិក។ មុននោះ លោក Nguyen Sinh Hung និងគណៈប្រតិភូ វៀតណាមបានអញ្ជើញទៅទស្សនាស្រុកកំណើតរបស់អតីតប្រធានាធិបតីដំបូងរបស់អាមេរិកលោក George Washington នៅទីក្រុង Mount Vernon រដ្ឋ Virginia។ លោក Nguyen Sinh Hung និងគណៈប្រតិភូវៀតណាមក៏បានអញ្ជើញទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិអាមេរិកទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ