06/09/2015 13:53 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅទស្សនាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់រស់នៅនិងធ្វើការនៅអាមេរិក

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានទៅកាន់សណ្ឋានគារ Omni Parker House នៅទីក្រុង Boston ជាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់ធ្វើការចាប់ពីឆ្នាំ១៩១១ដល់ឆ្នាំ ១៩១៣ ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ។

នៅទីនេះ ជួបសំណេះសំណាលជាមួយតំណាងបញ្ញាវ័ន្តនិងនិស្សិតវៀតណាម ដែលកំពុងរៀនសូត្រនិងធ្វើការ​នៅរដ្ឋ Massachussets លោក Nguyen Sinh Hung មានគោលបំណងថា សហគមន៍និងជំនាន់វ័យក្មេង​វៀត​ណាម​នៅទីក្រុង Boston បន្តរួមវិភាគទានបញ្ញាសំរាប់បុព្វហេតុកសាង ផ្លាស់ប្ដូរថ្មីប្រទេសជាតិ និងរួមចំណែក
ជំរុញទំនាក់ទំនងមិត្តភាពវៀតណាមនិងអាមេរិកឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

មុននោះ នាយប់ថ្ងៃទី៤ កញ្ញា លោក Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញទៅទស្សនាតុលាការកំពូលរដ្ឋ Massachussets។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីនិតិវិធីបណ្ដឹងតវ៉ាក៏ដូចជាប្រព័ន្ធស្ថាប័នយុត្តិធម៌នៃរដ្ឋ Massachussets ព្រមទាំងឧទ្ទេសនាមអំពីច្បាប់បណ្ដឹងតវ៉ានិងសកម្មភាពនៃស្ថានប័នយុត្តិធម៌វៀតណាមផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ