ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោកនិងបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
នាយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចេញដំណើរ ទៅចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោកលើកទី៤ នៅទីក្រុង New York និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក ចាប់ពីថ្ងៃទី៣១ខែសីហា ដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៥។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា Nguyen Sinh Hungនឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាជាន់ទាប និងព្រឹទ្ធសភាអាមេរិក ជួបប្រាស្រ័យដំណាងសហគមន៍ជនវៀតណាម និងអង្គភាពអាជីវកម្មអាមេរិក។ នេះគឺជាព្រឹត្តិការណ៍សំខាន់ជាពិសេស ដោយសារនេះគឺជាលើកដំបូង ហើយដែលប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក ដើម្បីជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម