18/05/2015 09:40 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីបើកពិធីបុណ្យភូមិ Sen ឆ្នាំ២០១៥

ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី១២៥ នៃទិវាកំណើត​លោក​ប្រធានហូជី​មិញ (ថ្ងៃទី​១៩ខែ​ឧសភា) នា​យប់​ថ្ងៃទី​១៦ខែ​ឧសភាឆ្នាំ​២០១៥ នៅ​ទីក្រុង Vinh ​ខេត្ត​Nghe An ភាគ​កណ្ដាល​វៀត​ណាម បាន​ប្រព្រឹត្ត​ទៅ​ពិធី​បើក​ពិធី​បុណ្យភូមិ Sen ឆ្នាំ​២០១៥។ ពិធី​នេះមាន​ចូល​រួមរបស់​ប្រធាន​រដ្ឋសភា​វៀត​ណាម លោក Nguyen Sinh​Hung តំ​ណាង​ នៃក្រសួង​ស្ថាប័ន​មជ្ឈឹម​ជាច្រើន​និង​តំបន់​នានា តំណាង​នៃ​ខេត្ត​ Xiengkhuang របស់​ឡាវ​និង​ខេត្ត Nakhon Phanom របស់​ថៃ​ទៀត​ផង។ ថ្លែងមតិ​នៅទី​នេះ លោក​ស្រី Dinh Thi Le Thanh អនុ​ប្រធាន​គណៈ​កម្មាធិកា​រ ប្រជាជន​ខេត្ត Nghe An បាន​លើក​ច្បាស់​ថា៖


កម្មវិធីសំដែងសិល្បៈនៅក្នុងពិធីបើក (រូបថត៖nhandan.com.vn)

“ពិធី​បុណ្យភូមិ Sen គឺជា​ការបង្ហាញ​ពី​មនោសញ្ចេត​នា ការ​គោរព​រាប់​អាន និង​ការ ដឹង​គុណ​បំណាច់​ដោយ​ឥត​កោះ​ត្រើយ​ របស់ប្រជា​ជន​នៅទូទាំង​ប្រទេស មិត្ត​ភក្ដិ អន្តរ​ជាតិ​ចំពោះ​គុណូប​ការៈ​ដ៏ធំ​ធេង​របស់​លោក​ប្រធាន​ហូជី​មិញ។ ពីនោះ រួម​ចំណែក​ជំរុញ​ចលនា​សិក្សា​ រៀនសូត្រ​ និង​ធ្វើតាម​គំរូសីល​ធម៌​ លោកប្រធាន​ហូជី​មិញ​”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ