06/03/2015 11:18 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីជួបមុខ ជាមួយបណ្ដាវិនិយោគិននៅខេត្ត Nghe An

នារសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានប្រព្រឹត្ត​ទៅ​ពិធីជួបមុខជាមួយបណ្ដាវិនិយោគិននៅខេត្ត សំដៅ ដោះស្រាយរាល់ការលំបាករបស់​អង្គភាពអា​ជីវកម្ម​។​ថ្លែង​មតិ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានស្វាគមន៍ បណ្ដាអង្គភាព​អាជីវកម្ម វិនិយោគិននានា ដែលបានយកចិត្តទុកដាក់ បណ្ដាក់ទុន អភិវឌ្ឍន៍ផលិតកម្មអាជីវកម្មប្រកបដោ​យ​ប្រសិទ្ធភាព​នៅខេត្ត Nghe An។ លោកបាន សំណូមពរខេត្ត Nghe An បន្តទាក់ទាញការវិនិយោគ និង​ប្រមូល​ផ្ដុំ​កសាង បើក ទូលាយប្រព័ន្ធកំពង់ផែ ផ្លូវជាតិខាងកើត-ខាងលិចដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់​ការដោះ​ដូរពាណិជ្ជកម្ម។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Nghe An បានប្រគល់លិខិតវិនិយោគឲ្យគំរោងការណ៍ចំ​នួន​៨ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបតិ្តការវិនិយោគចំនួន៤ ចូលក្នុងតំបន់ ដោយ​មាន​ទុន​ចុះ​បញ្ជីចំនួន១៨,៦ពាន់លានដុង និង៨៧,៥លានដុល្លាអាមេរិក៕   
តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

 
បណ្តាព័ត៌មានបានផ្សាយ