09/03/2015 11:50 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមកម្មវិធី “មកតំបន់បម្រៀង Quan ho” ឆ្នាំ២០១៥


 
នាយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៥ នៅខេត្ត Bac Ninh ភាគខាងជើងវៀតណាម ប្រធានរដ្ឋសភាវៀត​ណាម​លោក​ Nguyen Sinh Hung បានអញ្ជើញចូលរួមកម្មវិធី “មកតំបន់ចម្រៀង Quan ho” ឆ្នាំ២០១៥ និងពិធី​ទទួល​ប័ណ្ណ​កេរ្តិ៍ដំណែលជាតិពិសេសចំពោះសំណង់ចំនួន២រួមមាន៖ តំបន់ផ្នូរ ទីធ្វើសក្ការៈបូជាបណ្ដាស្ដេចនៅ រាជ​កាល​ Ly នៅទីរួមខេត្ត Tu Son​ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈវត្ត Phat Tich នៅឃុំ Phat Tich​ ស្រុក Tien Du។ត្រូវបានរៀបចំឡើង២ឆ្នាំ ម្ដង កម្មវិធី មកតំបន់ចម្រៀង Quan ho ២០១៥ ដោយ​មាន​គោល​ដៅលើកតម្កើងតំលៃខាងសិល្បៈ វប្បធម៌ដ៏វិសេសវិសាលរបស់ចម្រៀងប្រជាប្រិយ Quan ho Bac Ninh ដែល​ជា បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។នេះក៏ជាសកម្មភាព១ក្នុង ចំណោម​សកម្មភាព​សំដៅ​អភិរក្សនិងពង្រីកនូវតំលៃវ​ប្បធម៌នៃបេតិកភ័ណ្ឌចម្រៀង ប្រជាប្រិយ Quan ho ដែល​ខេត្ត​ Bac Ninh បាន​សន្យា​ជាមួយ UNESCO ក្រោយ ពីបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌​អរូបី​តំណាង​របស់​មនុស្ស​ជាតិ​ផង​ដែរ​៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ