05/09/2015 12:49 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston រដ្ឋ Massachusetts


ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston
រដ្ឋ Massachusetts អាមេរិក


នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញទៅកាន់​ទីក្រុង Boston រដ្ឋ Massachusetts អាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅអាមេរិក។

ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅទីក្រុង Boston នៅជំនួបសន្ទនាជា​មួយ​ប្រធានព្រឹទ្ធសភារដ្ឋ Massachusetts លោក Stanley Rosenberg ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា គោលដៅនៃដំណើរទស្សនកិច្ចនៅអាមេរិក​សំដៅបន្តពង្រឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីររដ្ឋសភាទាំងពីរកាន់តែអភិវឌ្ឍន៍ជាក់​ស្ដែងប្រសិទ្ធិភាពជាងទៀត។

ប្រធានព្រឹទ្ធសភា Stanley Rosenberg បានសង្កត់ធ្ងន់ថា Massachusetts ត្រៀមខ្លួនជាស្រេចជំរុញប្រកបដោយប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងរដ្ឋ Massachusetts និងខេត្តក្រុងនានារបស់​វៀត​ណាម។        ក៏នៅទីក្រុង Boston ដែរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានជួប​សន្ទនាជាមួយ​ប្រធានសភាជាន់ទាបរដ្ឋ Massachusetts លោក Robert Delco ស្ដីពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង​ពីររដ្ឋសភាទាំងពីរ ពិសេស​គឺដំណោះស្រាយដំណើរការសហប្រតិបត្តិការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីពិសេសគឺក្នុងវិស័យអប់រំពាណិជ្ជកម្មវិនិយោគ។

ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅក្រុង Boston នេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានទៅទស្សនាមហាវិទ្យាល័យ Harvard និង​មហាវិទ្យាល័យ​គ្រប់គ្រងរដ្ឋ Harvard Kennedy ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ