22/12/2015 09:31 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅចិន​


ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម ទើបនឹងបានជូន​ដំណឹងថា៖ ទទួលសេចក្ដីអញ្ជើញរបស់លោក Zhang Dejiang សមាជិកការិយាល័យ​នយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃ​សមាជចិន លោក Nguyen​ Sinh Hung សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាវៀតណាម នឹងដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់​រដ្ឋ​សភាវៀត​ណាម អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន ​ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។ ដំណើរ​ទស្សន​កិច្ចលើកនេះនឹងរួមចំ​ណែកជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេស​គឺ​ក្នុង​វិស័យ​នយោ​បាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ