28/11/2015 10:07 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួល​ជួប​ជាមួយ​សហព័ន្ធ​អ្នក​កាសែត​អាស៊ាន​


ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួប
ជាមួយសហព័ន្ធ អ្នកកាសែតអាស៊ាន

នារសៀលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ​២០១៥ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​អញ្ជើញ​ទទួល​ជួប​សន្ទនា​ ជាមួយសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) ដឹកនាំ​ដោយ​លោក Benny Antiporda អនុ​ប្រធាន​ក្លឹប​សាព័​ត៌​មាន​ជាតិ ហ្វីលីពីននិង​ជាប្រធាន CAJ ក្នុងឱកាសគណៈប្រតិភូមកចូលរួមពិធីរំលឹក​ខួប​លើកទី៤០ នៃទិវា​បង្កើត​សហព័ន្ធ​។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានអ្នក កាសែត Thuan Huu ប្រធានសមាគមន៍អ្នកកាសែត​វៀតណាម។​

​ថ្លែងមតិក្នុងពិធី លោក Benny Antiporda បានសម្តែងនូវក្តីជឿជាក់ថា ក្នុង​ឋានៈជាប្រធាន CAJ នាពេលខាងមុខ សមាគម​អ្នកកាសែត​វៀត​ណាម នឹងបំពេញ​ល្អភារកិច្ចរបស់ខ្លួននិងមានកិត្យានុភាព ក្នុងតំបន់និងលើពិភពលោក។

​រីឯខ្លួនវិញ លោក Nguyen Sinh Hung បានសង្ឃឹមថា តាមរយៈសកម្មភាព​​សាព័ត៌មាន អ្នក​កាសែត CAJ នឹងផ្សព្វ​ផ្សាយ​និង​រក្សាចំណងសាមគ្គីភាព​មិត្តភាព និងធ្វើឲ្យល្អថែមទៀតតួនាទីផ្សាភ្ជាប់ជាតិ និងបណ្តប្រទេសអាស៊ាន ដើម្បី​សន្តិ​ភាព ភាពសម្បូរុងសរឿង នឹងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាននិងលើពិភពលោក៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ