21/01/2018 11:52 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួល​ជួប​អនុប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ទេព​ ងន​

ក្នុងជំនួបខាងលើ លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា វត្តមានរបស់គណប្រតិភូរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ជាការរួមវិភាគទានដ៏សំខាន់ទៅក្នុងជោគជ័យរួមរបស់កិច្ចប្រជុំ APPF ២៦ ហើយជាការគាំទ្រចំពោះរដ្ឋសភាវៀតណាម ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួល​ជួបសវនាការ​ជាមួយ​
អនុប្រធានព្រឹទ្ធសភាកម្ពុជាលោក ទេព ងន (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​​២០១៨ ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ទទួល​ជួប​​សវនាការ​ជាមួយ​​អនុប្រធាន​ព្រឹទ្ធសភា​​កម្ពុជា លោក ទេព ងន។​ ក្នុង​ជំនួបខាងលើ លោក​ស្រី Nguyen Thi Kim Ngan ចាត់ទុកថា វត្តមា​នរបស់គណប្រតិភូរដ្ឋសភា​ព្រះរាជា​ណាចក្រក​ម្ពុជា ជាការរួម​វិភាគ​ទាន​ដ៏សំខាន់​ទៅក្នុងជោគ​ជ័យ​ រួមរបស់កិច្ចប្រជុំ APPF ២៦ ហើយជាការគាំទ្រចំពោះរដ្ឋ​សភាវៀត​ណាម ក្នុងឋានៈ​ជាម្ចាស់​ផ្ទះព្រឹត្តិការណ៍​នេះ។​ លោកស្រីប្រធានរដ្ឋសភាស​ង្កត់ធ្ងន់ថា រយៈពេល៥​០ឆ្នាំកន្លង​ទៅជារយៈ​ពេលពិសេស​នៃទំនាក់ទំន​ង រវាងប្រទេសទាំង២ ជាដំណាក់កា​លដែលប្រជាជន​នៃប្រទេសទាំង​២បាន​សាមគ្គីគ្នា​ ជួយឧប​ត្ថម្ភ គាំទ្រគ្នាយ៉ាងស្មោះត្រង់ ត្រៀ​មខ្លួនជា​ស្រេច​ពលីជីវិត​របស់​ខ្លួនដើម្បី​បុព្វហេតុ​រំដោះប្រជា​ជាតិនៃប្រ​ទេសនីមួ​យៗ​។ ប្រពៃណីដ៏ល្អប្រសើរនោះ គឺជាមោទនភាព​និង​ជាទ្រព្យសម្បត្តិ​ដែលមិន​អាចកាត់​ថ្លៃបាន​របស់ប្រ​ជាជា​តិ​ទាំង​២។​

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសំដែងគោលបំណង​ថា ភាគីកម្ពុជា​នឹង​ដោះស្រាយយ៉ាង​សកម្ម ចំពោះបញ្ហាឋានៈតាមច្បាប់របស់ជនកម្ពុជា​ដើម​កំណើត​វៀតណាម នៅកម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់កម្ពុជានិងស្មារតីនៃទំនា​ក់ទំនង​ជាអ្នកជិតខាងមិត្តភាព រវាងប្រទេសទាំង២ តាម​នោះរួម​ចំណែក​ទៅក្នុង​ការអភិវឌ្ឍន៍របស់ប្រ​ទេសកម្ពុ ជាក៏ដូចជាពូនជ្រុំទំនាក់ទំនង​ប្រពៃណី រវាង​ប្រទេស​ទាំង​២ផង​ដែរ​៕

 

 តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ