24/03/2017 11:21 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី ​Nguyen Thi Kim Ngan បាន​ទទួលជួប​សន្ទនាជាមួយ​អគ្គនាយិការ នៃ​ធនាគារ​ពិភពលោក (WB)​


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina Georgieva (រូបថត៖VOV)

នារសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ​២០១៧ នៅជំនួបជាមួយ​អគ្គនាយិការ នៃ​ធនាគារ​​ពិភព​លោក (WB) លោកស្រី Kristalina  Georgieva ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា គំរោងការចំនួនជិត ១៧០ ឧបត្ថម្ភដោយធនាគារពិភពលោកនៅវៀតណាម នោះត្រូវបានអនុវត្តដ៏ល្អ​។ ប្រធាន​​រដ្ឋសភាក៏បាន​ឲ្យដឹងដែរថា៖ ឯកសារអំពីក្របខ័ណ្ឌដៃគូជាតិ វៀតណាម និង WB ដំណាក់កាល ២០១៧ - ២០២២ ដែល WB កំពុងកសាងគឺ សម​ស្រប​នឹង​បណ្ដាអាទិភាពអភិវឌ្ឍន៍ របស់វៀតណាម ។ ដូច្នេះ ប្រធានរដ្ឋសភាស្នើឲ្យ ធនាគារពិភពលោក​សហការយ៉ាងជិត​ស្និទ​ ជាមួយ​ស្ថាប័ន​នៃរដ្ឋាភិបាល​វៀត​ណាម​ ដើម្បី​ឯកភាព និង​សម្រេចឯកសារ​សំខាន់ៗ​នេះ​​ឲ្យបាន​ឆាប់ ។

រីឯខ្លួនវិញ លោកស្រី Kristalina  Georgieva បានឲ្យដឹងថា នាពេលខាងមុខ​ធនាគារ​ពិភពលោក​នឹងបន្ត​ជួយជ្រោម​ជ្រែង​វៀតណាម ជាពិសេស​លើវិស័យ​​នីតិបញ្ញត្តិ ហើយបន្តសហការជាមួយរដ្ឋាភិបាលវៀត​ណាម​ អំពី​កំណែ​ទម្រង់​អង្គភាព អាជីវកម្មរដ្ឋ​កំណែទម្រង់ហិរញ្ញវត្ថុ និងការសាកល្បង​អំពី​បម្រែ​បម្រួល​អាកាសធាតុ​ផងដែរ៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ