04/09/2015 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមមានជំនួបសន្ទនាសំខាន់ៗនៅអាមេរិក

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ នៅក្រៅសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤នៅទីក្រុងញូវយ៉ករបស់អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋ​ស​ភា​ស៊ុយ​អែត ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៦៩ និងប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧០។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានមហាសន្និបាតអ.ស.ប
នីតិកាលទី៦៩លោក Sam Kahama Kutesa

ធ្វើការផ្លាស់ប្ដូរជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធាន មហាសន្និបាតអ.ស.បនីតិកាលទី៦៩លោក Sam Kahama Kutesa បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាម ក៏ដូចជាលទ្ធផលនៃការអនុវត្តគោលដៅសហស្សវត្សរ៍របស់វៀតណាមផងដែរ។ លោក Sam Kahama Kutesa មាន​គោល​បំណងថា រដ្ឋសភាវៀតណាមបន្តរួមវិភាគទានជាច្រើនថែមទៀតសំរាប់សកម្មភាព កម្មវិធីនៃមហា​សន្និបាត​អ.ស.ប។

បន្ទាប់នោះ ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែតលោក Urban Ahlin ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងអំណរគុណការជួយ
ឧបត្ថម្ភ រួមវិភាគទានដ៏សកម្មរបស់ស៊ុយអែតដើម្បី​វៀត​ណាមរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាត IPU លើកទី១៣២នាខែមិនាឆ្នាំ២០១៥។ លោក​Nguyen Sinh Hung បានស្នើរឲ្យរដ្ឋសភាស៊ុយអែតគាំទ្រវៀតណាមឈរឈ្មោះក្លាយទៅជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ និងបានឈរឈ្មោះចូលក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអាណត្តិ២០១៦-២០១៨។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានប្រធានរដ្ឋសភាស៊ុយអែត
លោក Urban Ahlin

 

នៅជំនួបសន្ទនាជាមួយប្រធានមហាសន្និបាតអ.ស.បនីតិកាលទី ៧០ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen​ Sinh Hung បានអបអរសាទរលោក Mogens Lyk-ketoft ដោយត្រូវបានជ្រើសតាំងជាប្រធានមហា​សន្និបាត​អ.ស.បនីតិកាលទី ៧០ ព្រមទាំងសំដែងគោលបំណងថា ស្មារតីនៃសេចក្ដីប្រកាសហាណូយនឹងត្រូវ​បានឆ្លុះបញ្ចាំងក្នុងឯកសារនៃសន្និសីទកំពូលអ.ស.បនាពេលអនុម័តលើរបៀបវារៈអភិវឌ្ឍន៍ក្រោយពីឆ្នាំ​២០១៥​ ខាងមុខ។
 

នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏មានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ីរី អនុប្រធានរដ្ឋសភាគុយបា អតីតសមាជិកសភាអាមេរិក Joseph P. Kennedy និងក្រុមអង្គភាពអាជីវកម្មអាមេរិកទៀតផង៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ