12/09/2015 13:17 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមបញ្ជប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល១០ ថ្ងៃ នៅអាមេរិក​និងចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤។

លោកប្រធានរដ្ឋសភា Nguyen Sinh Hung ថ្លែងមតិនៅសម័យប្រារព្ធសន្និសីទប្រធានពិភពលោកលើកទី៤

ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ លោក Nguyen Sinh Hung បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសម័យប្រារព្ធ ចូលរួមសម័យពិភាគ្សារួមក្រោមប្រធានបទ “ប្រជាធិបតេយ្យដើម្បីសន្តិភាពនិងវឌ្ឍនភាពដោយនិរន្តរភាព៖ ក​សាង​ពិភពលោកមួយតាមបំណងប្រាថ្នារបស់ប្រជាជន”។ ទន្ទឹមនឹងនោះ លោកក៏មានជំនួបសន្ទនានៅខាង
ក្រៅសន្និសីទជាមួយប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៦៩និងទី៧០ ប្រធាន IPU តំណាងរដ្ឋសភានៃប្រទេសមួយចំនួនទៀតផង។ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាទាំងពីររបស់អាមេរិកជួបសន្ទនាជាមួយប្រធានធនាគារពិភពលោកលោក Jim Yong Kim និងចូលរួមសិក្ខាសាលាអំពីវៀតណាមដោយធនគារពិភពលោក​រៀប​ចំឡើង។មុននោះ លោក Nguyen Sinh Hung ក៏បានជួបសំណេះសំណាលជាមួយនិស្សិតនិងបញ្ញាវ័ន្តវៀតណាមនៅអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ