24/09/2016 10:45 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ កម្ពុជានិងមីយ៉ាន់ម៉ា


ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ កម្ពុជានិងមីយ៉ាន់ម៉ា

តាមប្រភពព័ត៌មាន ពីគណៈកម្មាធិការ​កិច្ចការ​បរទេស រដ្ឋសភាវៀតណាម​ថា៖ ទទួល​សេចក្ដី​អញ្ជើញ​របស់​ប្រធាន​រដ្ឋសភា សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ លោកស្រី​ Pany Yathotou ប្រធាន​រដ្ឋសភា ព្រះ​រាជាណាច​ក្រ​កម្ពុជា​ សម្ដេច​ហេង​សំរិន​និង​ប្រធានរដ្ឋសភា​សាធារណរដ្ឋ​ សហភាពមីយ៉ា​ន់ម៉ា ​លោក Mahn Win Khaiing Than​​ ប្រធានរដ្ឋសភា​វៀត​ណាម  លោក​ស្រី  Nguyen Thi Kim Ngan នឹងដឹកនាំគណៈប្រតិភូ​រដ្ឋសភា​វៀត​ណាម អញ្ជើញ​ ទៅបំពេញទស្សន​កិច្ច​នៅប្រទេស​ឡាវ ចាប់ពីថ្ងៃទី២៦ដល់​ថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០១៦​ នៅ ព្រះរាជា​ណាចក្រ​កម្ពុជា​ ចាប់​ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​២៨ ខែកញ្ញា ​និង​នៅមីយ៉ាន់​ម៉ា  ចាប់​ពីថ្ងៃទី២៨ ដល់ថ្ងៃទី​២៩ ​ខែកញ្ញា និង​ចូលរួម​មហាសន្និបាត​ ក្រុមប្រឹក្សា​អន្តរ រដ្ឋសភា សម្ព័ន្ធ​សមាគម​បណ្ដាប្រ​ទេសអា​ស៊ីអា​គ្នេយ៍ លើក​ទី​៣៧ (AIPA  37) ​នឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ២៩ កញ្ញា ដល់​ថ្ងៃទី៣ ខែ​តុលា​ ឆ្នាំ​២០១៦ នៅទីក្រុង Nay Pyi Taw​មីយ៉ាន់​ម៉ា៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ