29/11/2015 09:28 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឡាវ


ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងឯកអគ្គរដ្ឋទូតឡាវ
លោក Thongsavanh Phomvihane (ខាងឆ្វេង) (រូបថត៖TTXVN)

នៅជំនួបសន្ទនានារសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ​២០១៥​ នៅរដ្ឋធានីហាណូយ​ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​អបអរសាទរលោក​Thongsavanh Phomvihane ដោយ​ត្រូវ​បាន​បក្ស​និង​រដ្ឋឡាវ​ជ្រើស​តាំង​ជា​ឯក​អគ្គរដ្ឋទូត​ឡាវ​ប្រចាំនៅវៀតណាម។ លោក Nguyen Sinh Hung បានសំដែង ជំនឿជាក់ថា ឯក​អគ្គរដ្ឋទូត​នឹង​សំរេចល្អនូវ​ភារកិច្ច ដែលបក្ស រដ្ឋនិងប្រជាជនឡាវប្រគល់ជូន រួមចំ​ណែកពង្រឹង​និងពង្រីកទំ​នាក់ទំនង​មិត្តភាព​ប្រពៃណី សាមគ្គីភាព ពិសេស​និងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុង​ជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំង​ពីរនិង​ប្រជា​ជន​នៃ​ប្រទេសទាំងពីរវៀតណាម-ឡាវ។ ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane បាន​អះអាងថា នឹង​ធ្វើអស់​ពីកម្លាំង​កាយចិត្តដើម្បីពូនជ្រុំឲ្យ​ទំនាក់ ទំនងមិត្តភាពប្រពៃ​ណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ