02/04/2015 14:50 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីម៉ាល់ឌីវ


ប្រធានរដ្ឋ សភាម៉ាល់ឌីវលោក Abdulla Maseek Mohamed (រូបថត៖twitter.com)

 

ថ្លែងមតិនាព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៥ នៅក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ាល់ឌីវ លោក Abdulla Maseek Mohamed ប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh Hung បានសង្កត់​ធ្ងន់ថា គោល​នយោ​បាយ​មុនក៏ដូចជាក្រោយរបស់​វៀតណាម គឺជានិច្ចកាល​គោរពទំនាក់​ទំនងជា​ប្រពៃណី​ ជាមួយ​ប្រទេស​អាស៊ី​ខាង​ត្បូង និយាយរួមនិងជាមួយម៉ាល់ឌីវនិយាយដោយ​ឡែក។ លោកបានស្វាគមន៍ការ​ផ្ដើមគំនិត របស់​គណៈ​ប្រតិភូ​ម៉ាល់​ឌីវ ក្នុងការបង្កើតប្លុកស​ភារបស់​បណ្ដាប្រទេស​អាស៊ី ព្រមទាំងមានគោលបំណងថា ក្រោយ​ពីដំ​ណើរ​ទស្សន​កិច្ចលើកនេះរបស់​ លោកប្រធានរដ្ឋសភា​វៀតណាមនិងម៉ាល់ឌីវ នឹង​បង្កើនថែម​ទៀត
កិច្ច​សហ​ប្រតិ​បតិ្ត​ការក្នុងវិស័យសេដ្ឋកិច្ច នាវាចរណ៍ និងអភិវឌ្ឍន៍ទេសចរណ៍។ តាមលោក​ Nguyen Sinh Hung ថា រដ្ឋ​ស​ភានៃប្រទេសទាំង២ក៏ត្រូវសហការយ៉ាងស្អិតរមួតថែម​ទៀត​ ក្នុងវេទិការ​នៅតំបន់​និង​អន្តរ​​ជាតិផង​ដែរ៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ