14/12/2016 10:05 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានរដ្ឋសភាហ្វាំងឡង់និងជួបសម្តែងការគួរសមប្រធានក្រុមប្រឹក្សាសហភាUAE


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគូរសមប្រធាន
ក្រុមប្រឹក្សាជាតិសហភាពនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)លោកស្រី Aman Apdula An Kubaisi

ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលបណ្តាប្រធានសភាជានារីពិភពលោកលើកទី ១១ នោះ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦  តាមម៉ោងតំបន់ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជា​មួយប្រធានរដ្ឋសភាហ្វាំងឡង់ លោកស្រី Maria Lohela។ ថ្លែងមតិក្នុងពិធីនេះ លោកស្រី Nguyen Thi Kim ​Ngan​ បានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបង្កើនការផ្លាស់ប្តូរ​បទពិសោធន៍លើគ្រប់វិស័យព្រមទាំងធ្វើបច្ចុប្បន្នកម្មអំពីសកម្មភាពរដ្ឋសភានៃប្រទេសនីមួយៗ។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាហ្វាំងឡង់មានបំណងថា៖ ប្រទេសទាំងពីរនឹងជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាជួបប្រាស្រ័យប្រជាជន។​ហ្វាំងឡង់​ក៏មានបំណងថា វៀតណាមនឹងក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់ផងដែរ។

នៅក្នុងការជួបសម្តែងការគួរសមប្រធានក្រុមប្រឹក្សាជាតិសហភាពនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UAE។ នាពេលខាងមុខភាគីទាំងពីរ គប្បី
បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងសហការគ្នានៅបណ្តាវេទិកាតំបន់និងអន្តរជាតិ។ ហើយប្រធាន​រដ្ឋសភាវៀតណាមក៏បានស្នើរឲ្យ UAE ពិនិត្យលើ​ការគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ ២០២០-២០២១។ រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាជាតិ UAE លោស្រី Aman 
Apdula An Kubaisi បានអះអាងថា ក្នុងយុទ្ធនាការកិច្ចការបរទេសរបស់ UAE វៀតណាមជាប្រទេសមួយក្នុងទ្វីប​អាស៊ីដែលដើរតួនាទីសំខាន់ ដូច្នេះ UAE បានឯកភាពអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ