13/04/2018 09:26 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមទទួលគ្រឿងឥស្សរិយយសសាមគ្គីរបស់ក្រុមប្រឹក្សារដ្ឋគុយបាយ

នារសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋសភាបានប្រព្រឹត្ដទៅពិធីបំពាក់គ្រឿងឥស្សរិយយសសាមគ្គីរបស់ក្រុមប្រឹក្សារដ្ឋគុយបាជូនលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម។ នេះគឺជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ក្រុមប្រឹក្សារដ្ឋគុយបាផ្ដល់ជូនថ្នាក់ដឹកនាំមកពីសហភាពអង្គការមិត្ដភាពជាមួយ​គុយបា។

លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និងលោកប្រធាន ICAP

តាងនាមឲ្យក្រុមប្រឹក្សារដ្ឋគុយបា លោក Fernando González Llort ប្រធានវិទ្យាស្ថានគុយបាមិត្ដភាពជាមួយបណ្ដាជនជាតិបានបំពាក់គ្រឿង ឥស្សរិយយសសាមគ្គីរបស់ក្រុមប្រឹក្សារដ្ឋ។

លោកស្រី Nguyen Thi Kim Ngan សំដែងនូវការរំភើបចិត្ដនៅពេលដែលទទួលបានគ្រឿងឥស្សរិយយសសាមគ្គីក្នុងនាមជាប្រជានសមាគមមិត្ដភាពវៀតណាម-គុយបា ព្រមទាំងបញ្ជាក់ថា នេះគឺជាកិត្តិយសនិងមោទនភាពចំពោះលោកស្រីប្រធានរដ្ឋសភាផ្ទាល់ខ្លួន។

 

លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមពិធី

លោកស្រីប្រធានរដ្ឋសភាបញ្ជាក់ថានឹងបន្ដធ្វើអស់ពីកម្លាំង ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងប្រពៃណីមិត្ដភាពពិសេស សាមគ្គី ស្អិតល្មួតរវាងវៀតណាមនិងគុយបា។

គួររំលឹកថា លោកស្រី Nguyen Thi Kim Ngan បានទទួលជួបលោកប្រធាន ICAP ក្នុងឱកាសលោក Fernando González Llort ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅវៀតណាម៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ