01/09/2015 10:12 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាប្រធានសភាជាន់ទាបជប៉ុន


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាប្រធានសភាជាន់ទាបជប៉ុន

ក្នុងឱកាសចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាលើពិភពលោកលើកទី ៤ នៅទីក្រុង New York (អាមេរិក) នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ តាមម៉ោងតំបន់ ​និងត្រូវ​ជាថ្ងៃ​ទី៣១ ខែសីហា តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក ​Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន លោក ​Tadamori Oshima ។ ប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung បានស្នើ​អោយ​ភាគីទាំងពីរត្រូវរក្សាដំណើរបំពេញទស្សនកិច្ចថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរជំរុញថែមទៀតកម្មវិធីជួបប្រាស្រ័យរវាងរដ្ឋសភា សម្ព័ន្ធសមាគមសមាជិកសភា​មិត្តភាពនិងសមាជិក សមាជិកាសភានានា ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៍មាន និងការយល់ដឹងគ្នាទៅវិញទៅមក​លោក Nguyen Sinh Hung ក៏បានស្នើអោយរដ្ឋសភា​ជប៉ុន​ យកចិត្តទុកដាក់ គាំទ្រការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់អំពីសេដ្ឋកិច្ច ​ជំរុញ​រដ្ឋាភិបាលជប៉ុនបន្តរក្សាទុន ODA នៅកំរិតខ្ពស់ចំពោះវៀតណាម។ ស្ដីពី​ស្ថានភាពនៅសមុទ្រខាងកើតនវបច្ចុប្បន្ន ប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung​
បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ​គឺ​ប្តេ
ជ្ញា​ត
ស៊ូប្រឆាំងដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ​ អនុសញ្ញារបស់​អង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) ភាគីទាំង​ឡាយ​ត្រូវយកចិត្តទុកដាក់អនុវត្តដោយគ្រប់គ្រាន់ និងប្រសិទ្ធិភាពសេចក្ដីប្រកាសអំពី​ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខំប្រឹងប្រែងកសាង​ក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

វៀតណាមសូម
ថ្លែង​អំណរ​គុណនិងមានគោលបំណងបន្តទទួលបានការគាំទ្រពីជប៉ុន និងរដ្ឋ​សភាជប៉ុនចំ​ពោះ​វៀតណាម ក្នុងបញ្ហានៅសមុទ្រខាងកើតនេះ។          មុននោះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏បាន​អញ្ជើញទៅទស្សនា សាកសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៃគណៈប្រតិភូវៀតណាមអមអង្គការសហប្រជាជាតិផងដែរ។  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ