02/09/2015 08:43 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក

ក្នុងឱកាសចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក ​លើកទី៤ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានមានជំនួបសន្ទនាដាច់ដោយឡែក​ជាមួយសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍សមាជចិន លោក Zhāng​ dé jiāng ប្រធានសហភាព​អន្តរសភាពិភពលោក Saber Chowdhury ប្រធានមហាសន្និបាតអង្គការសហ​ប្រជាជាតិ ​នីតិកាលទី៧០ លោក Mogens Lykketoft និងប្រធានសភាជាន់ទាបបែឡារូស​ Vladimir ​នៅទីក្រុង New York អាមេរិក៊។ នៅក្នុងជំនួបសន្ទនាជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សមាជចិនលោក Zhāng​ dé jiāng ប្រធានរដ្ឋសភា​វៀត​ណាម​ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមមានគោលបំណងរួមជាមួយរដ្ឋសភាចិន បើកទូលាយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការងារផ្លាស់ប្តូរព័ត៌មាននិងបទពិសោធ​​។ ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើអោយភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀង និងការផ្តួចផ្តើមគំនិតរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីរក្សាសន្តិភាព ​ស្ថិរភាពនៅក្នុងតំបន់​សមុទ្រ​ខាងកើត។ ភាគីទាំងពីរត្រូវការអនុ​វត្តយ៉ាងមឹងម៉ាត់និងគ្រប់គ្រាន់នូវកិច្ចព្រមព្រៀង​អំពិបណ្ដាគោលការណ៍បញ្ជាណែនាំជាសារវ័ន្តដើម្បីដោះស្រាយ​បញ្ហា​លើសមុទ្រវៀតណាម-ចិន និងសេចក្ដីប្រកាសស្ដីពីប្រតិបត្តិរបស់ភាគីនានា​នៅសមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ានទាំង​ឡាយ​​ សម្រេច​ការកសាង៖ក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC)។

ក្នុងជំនួបសន្ទនាជាមួយ​ ប្រធានសហភាពអន្តរសភាពិភពលោក Saber Chowdhury  ប្រធានរដ្ឋសភាលោក  Nguyen Sinh Hung បានអោយដឹងថា៖​ ដើម្បីរួមចំណែកចូលក្នុងការអនុវត្តរបៀបវារះ អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងគោលដៅអភិវឌ្ឍន៍និរន្តរភាពផ្សេងៗទៀត រដ្ឋសភាវៀតណាមនឹងផ្សព្វផ្សាយ ធ្វើ​វិសោធនកម្ម និង
បំពេញបន្ថែមឯកសារគតិយុត្តិនានា ដែលទាក់ទិនដល់ការ​អនុវត្តកម្មវិធីនេះ។ ទន្ទឹមនឹងនោះ វៀតណាម នឹងសម្រេចបណ្ដាផែនការអភិវឌ្ឍន៍ និងថវិការ ដើម្បីអនុវត្តកម្មវិធីនេះ។  រីឯ លោក Saber Chowdhury មាន​គោល​បំណងថា៖ រដ្ឋសភាវៀតណាមបន្តរួមចំណែកច្រើនថែមទៀតទៅក្នុងសកម្មភាពរបស់ IPU នាពេលខាងមុខនេះ៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ