07/11/2015 10:24 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិន


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិន

នាព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ​២០១៥ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួប​សន្ទនា​ជាមួយ​​អគ្គលេខានិងជាប្រធានរដ្ឋ​ចិន លោក Xi Jinping។ នៅពិធីនេះប្រធានរដ្ឋសភា Nguyen Sinh Hung​បាន​អះអាង​ថាបក្សរដ្ឋ រដ្ឋសភា និងប្រជាជន​វៀតណាម ជានិច្ច​កាល​គោរពការ​រក្សានិង​ពង្រី​ក​ចំណង​សាមគ្គីភាព​មិត្តភាព​វៀតណាម​-ចិន។ រដ្ឋសភា​វៀតណាមនឹង​ធ្វើអស់ពីកំលាំង​កាយ​ចិត្ត​ដើម្បី​ពូនជ្រំ​ចំណង​មិត្តភាព​និងទំនាក់​ទំនង​សហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

​ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើ​ថា បណ្ដាស្ថាប័នឯកទេសរបស់រដ្ឋសភា នៃប្រទេសទាំងពីរ ក្រុម​សមាជិក​សភាមិត្ត​ភាព​វៀតណាម-ចិន​នៃរដ្ឋសភាទាំង​ពីរត្រូវ​ជំរុញថែម​ទៀតការ​ជួប​ប្រាស្រ័យ​សហ​ប្រតិបត្តិ​ការ​និង​ផ្លាស់​ប្តូរបទ​ពិសោធន៍​អំពីកិច្ចការ​និតិបញ្ញត្តិ​កិច្ចការ​ឃ្លាំមើល​ និង​ចេញសេចក្តី​សំរេច​ចិត្ត​ចំពោះ​បញ្ហាធំៗ​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នៃប្រទេសនីមួយៗ។

​ប្រធានរដ្ឋសភាបានចាត់ទុកថា ថ្នាក់ដឹក​នាំនៃ​ប្រទេសទាំងពីរ​ត្រូវគោរព​ការដោះ​ស្រាយសម​ស្រប​បញ្ហានៅ​សមុទ្រ​លើគោល​ការណ៍គោរព​ផលប្រ​យោជន៍​សមស្រប ​របស់​គ្នាសម​ស្រប​នឹងច្បាប់​អន្តរជាតិ​ ដើម្បី​ផលប្រយោជន៍​យូរអង្វែង​នៃបក្សទាំងពីរប្រជាជាតិ​ទាំងពីរ។

​រីឯអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា បក្ស​និង​រដ្ឋចិន​ជានិច្ចកាល​គោរព​និង​គាំទ្រការ​បង្កើន​ការជួបប្រាស្រ័យ​សហប្រតិបត្តិការ​រវាងរដ្ឋសភាចិន ​និងរដ្ឋសភាវៀតណាម​ក៏ដូច​ជាជួប​ប្រាស្រ័យ​មិត្តភាព​រវាង​ប្រជាជន​​នៃប្រទេសទាំងពីរនេះ ជាកត្តាសំខាន់នៃទំនាក់ទំនងដៃគូ សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​​ចិន-វៀតណាម។

បន្ទាប់ពីជំនួបសន្ទនា អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping អញ្ចើញ​ចូលរួម​និងថ្លែងមតិ​នៅរដ្ឋសភា​វៀត​ណាម​។ លោក Xi Jinping បានជឿជាក់ថា ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្ត​វៀត​ណាម ប្រជាជន​វៀតណាម​ពិតប្រាកដ​នឹងដណ្ដើមបា​​នជ័យជំនះថ្មី ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ